Connect with us

ព័ត៌មានអន្ដរជាតិ

តើលោកខាងលិចពិតជាទទួលបានផលប្រយោជន៍ពីការស្លាប់របស់មេទាហានស៊ីឈ្នួល រុស្ស៊ី មែនឬ?

បានផុស

នៅ

មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group លោក Yevgeny Prigozhin ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់នៅភាគពាយព្យនៃទីក្រុងមូស្គូកាលពីថ្ងៃទី២៣ ខែសីហា ពោលរយៈពេល ២ ខែ បន្ទាប់ពីស្ថាបនិករូបនេះដឹកនាំការបះបោរប្រឆាំងនឹងវិមានក្រឹមឡាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Prigozhin រួមជាមួយនឹងមនុស្ស ៩ នាក់ផ្សេងទៀតបានស្ថិតនៅលើយន្តហោះឯកជន Embraer Legacy 600 មានលេខកន្ទុយ RA-02795 អំឡុងធ្វើដំណើរទៅកាន់ទីក្រុង St Petersburg ហើយអ្នកវិភាគជាច្រើនបានលើកឡើងថា សោកនាដកម្មស្លាប់មេទាហានស៊ីឈ្នួលរូបនេះ នឹងផ្ដល់ផលប្រយោជន៍ដល់លោកខាងលិច ជាពិសេសនឹងបង្កការគំរាមកំហែងទៅដល់រុស្ស៊ីផងដែរ ។

តើការស្លាប់របស់មេទាហានស៊ីឈ្នួល រុស្ស៊ី ពិតជាផ្ដល់ផលប្រយោជន៍ទៅឲ្យលោកខាងលិចមែនឬ?

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញក្រុមវិបត្តិអន្តរជាតិលោក Oleg Ignatov បានប្រាប់សារព័ត៌មាន Anadolu ថា ផលប្រយោជន៍ដែលលោកខាងលិចទទួលបានពីការស្លាប់លោក Prigozhin នោះ ដោយសារតែមេទាហានស៊ីឈ្នួលរុស្ស៊ីរូបនេះ គឺជាសត្រូវដ៏ល្អឥតខ្ចោះ និងជោគជ័យលើដៃគូលោកខាងលិចនៅអាហ្វ្រិក ។

អ្នកជំនាញរូបនេះបញ្ជាក់ថា “រដ្ឋាភិបាលនៅអាហ្វ្រិកជាច្រើនបានសួរនាំអំពីប្រតិបត្តិការ ក៏ដូចជាតម្រូវការមួយចំនួនរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group នៅប្រទសអាហ្វ្រិក ហើយជាការពិតណាស់ ប្រសិនបើលោក Prigozhin បាត់ស្រមោល ហើយក្រុម Wagner Group បាត់ខ្លួនតែម្ដងនោះ លោកខាងលិចនឹងទទួលបានអត្ថប្រយោជន៍ពីបញ្ហានេះ” ។

ជាក់ស្ដែងគឺប្រទេសបារាំងតែម្ដងនឹងទទួលបានផលប្រយោជន៍ដ៏ធំធេងនេះ ពីព្រោះក្រុមរបស់លោក Prigozhin ភាគច្រើនប្រយុទ្ធប្រឆាំងនឹងវត្តមានកងកម្លាំងរបស់បារាំងនៅក្នុងប្រទេសអាហ្វ្រិក ហើយប្រតិបត្តិការជោគជ័យបំផុតរបស់ក្រុមទាហានស៊ីឈ្នួល គឺនៅក្នុងប្រទេសអតីតអាណានិគមអាហ្វ្រិក” ។

ចំណែកនៅសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី Joe Biden ក៏មិនបាននិយាយអ្វីច្រើនទាក់ទិននឹងរឿងរ៉ាវធ្លាក់យន្តហោះនេះនោះដែរ ។ លោក Biden លើកឡើងថា “ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើងនោះ​ទេ ប៉ុន្តែ​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ឡើយ ព្រោះតែមានរឿងរ៉ាវជាច្រើនបានកើតឡើងនៅក្នុងប្រទេសរុស្ស៊ី ហើយរឿងទាំងនោះមានលោក Putin នៅពីក្រោយ” ។

គួរបញ្ជាក់ថា ក្រោយសោកនាដកម្មធ្លាក់យន្តហោះស្លាប់លោក Prigozhin និងបក្ខពួកកាលពីសប្ដាហ៍មុនមក អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើងស្រដៀងៗគ្នា​ថា លោក Putin នេះហើយគឺជាអ្នក​បញ្ជា​ឲ្យ​ធ្វើ​ឃាតមេទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានចេញមកបដិសេធរាល់ការវិភាគទាំងនោះ ហើយថែមទាំងលើកឡើងទៀតថា ការអះអាងទាំងអស់គឺជា “ការកុហកទាំងស្រុង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ បុរសម្នាក់ អាចឡើងកាន់តំណែងជាមេទាហានស៊ីឈ្នួលរុស្ស៊ី ជំនួសលោក Prigozhin

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ម្ចាស់ជ័យលាភីសំណេរអង្គរថាលោកមិននឹកស្មានពីលទ្ធផលដែលទទួលបាន

សន្តិសុខសង្គម៨ ម៉ោង មុន

ឧក្រិដ្ឋជន​មួយ​ក្រុម​​ក្លែង​បន្លំ​ជា​សមត្ថកិច្ច ​ស្លៀក​ពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​​នគរបាលជាតិ ​ធ្វើ​សកម្មភាព​ចាប់​ជំរិតទារប្រាក់​​នៅ​​ខេត្ត​ព្រះសីហនុ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមតវ៉ា​គាំទ្រ​ប្រធានាធិបតី Yoon ​ប្រែក្លាយទៅហិង្សា ក្រោយតុលាការចេញដីកា​ចាប់ខ្លួន​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​បង្កប់​ល្បែង​ស៊ី​សង​អនឡាញ ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន និង​វៀតណាម ​ជាង​៣០០​នាក់​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ចរាចរណ៍២០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

Sokha Hotels

ព័ត៌មានពេញនិយម