Connect with us

ព័ត៌មានជាតិ

ទូតសហភាពអឺរ៉ុបចប់អាណត្តិ បង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល

បានផុស

នៅ

លោកស្រី Maria Del Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញការពេញចិត្តនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Maria Del Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ នៅវិមាន ៧មករា។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដោយបានជួបលោកស្រី Maria Del Carmen Moreno មុនពេលលោកស្រីបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ដើម្បីបន្តតំណែងជាឯក​អគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសស្រីលង្កា និងម៉ាល់ឌីវ នាពេលខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបំពេញការ​ងារដ៏លំបាកនៅកម្ពុជា ពិសេសក្នុងដំណាក់កាលនៃការចូលរួមប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាងលើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺដ៏កាចសាហាវ ដោយក្នុងនោះសហគមន៍អឺរ៉ុប បានផ្តល់វ៉ាក់សាំង ជាង ៩៣ម៉ឺនដូស រួមទាំងឥណទានជិត ៥០០លានដុល្លារដល់កម្ពុជា ក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ក្នុងរយៈពេល ៤ឆ្នាំ នៃការបំពេញបេសកកម្មការងារនៅកម្ពុជា បើទោះបីជាមានការលំបាកតែលោកស្រី មានការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ ដែលទទួលបានពីរាជរដ្ឋាភិបាល ក៏ដូចជាគ្រប់ផ្នែកទាំងអស់ ពោលគឺកិច្ចសហប្រតិបត្តិការទាំងនោះ គឺវាទាក់ទំនងរវាងអាស៊ាន និងសហគមន៍អឺរ៉ុប។

លោកស្រី Maria Del Carmen Moreno បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ចំពោះជំនួបរបស់លោកស្រី ជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានមានប្រសាសន៍បើកចំហ ចំពោះទំនាក់ទំនងរវាងកម្ពុជា និង សហគមន៍អឺរ៉ុបបន្តទៅទៀត។

នៅក្នុងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការងារដែលបានធ្វើកន្លងមក ទាក់ទងនឹងសហគមន៍អឺរ៉ុបដែលបានជួយកម្ពុជា ទី១. ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទី២. ជួយកសាងស្ថានីយ៍ទឹកស្អាតនៅបាក់ខែង ដែលបានជួយដល់រាជធានីភ្នំពេញ និងខេត្តជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរនូវកិច្ចប្រជុំកំពូលអាស៊ឹម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតាមរយៈវីដេអូអន ឡាញ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អប្រសើរទេ គឺពិតជាមិនអាចធ្វើឡើង ប្រកបដោយរលូនភាពជោគជ័យនោះទេ ពោលគឺភាគីទាំងអស់បានសម្របសម្រួល លើជំហនៃតំណាងរបស់សហភាពមីយ៉ាន់ម៉ា ដែលរូបសម្តេចបានជួប និងប្រធានសហគមន៍អឺរ៉ុប នៅគ្រប់ទីកន្លែងទាំងអស់ ដែលជំរុញឲ្យកិច្ចប្រជុំកំពូលអាស៊ឹមបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យមានកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក រវាងអាស៊ាន និងអឺរ៉ុប ដោយ អឺរុបមានប្រទេសជាសមាជិកចំនួន ២៧ និងអាស៊ានមានប្រទេសសមាជិក ១០ និងទីម៉រខាងកើត ដែលនឹងចូលជាសមាជិកពេញសិទ្ធនាពេលខាងមុខ និងមានប្រជាជនជាង ៦០០លាននាក់ ធ្វើឲ្យសេដ្ឋកិច្ច និងផលប្រយោជន៍បំពេញឲ្យគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងលើភូមិ​សាស្រ្តនយោបាយ។

លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លើកឡើថា កម្ពុជាមានបទពិសោធន៍ច្រើន ក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជាមានបទពិសោធន៍ច្រើនលើវិស័យផ្សេងៗ ដូចជាវិស័យបោសសំអាតគ្រាប់មីន សិទ្ធមនុស្ស និងស្រ្តីជាដើម។ លោកស្រីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប សង្ឃឹមថា នឹងមានឱកាសជួបសម្តេចតេជោ ហ៊ុន សែន នៅប្រទេសស្រីលង្កា នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចខកខាងអញ្ជើញទៅប្រទេសស្រីលង្កា រយៈពេល ៤០ឆ្នាំមកហើយ។ កាលពី ៤០ឆ្នាំមុន ស្រីលង្កាមានការរីកចម្រើនលូតលាស់ ជាងប្រទេសកម្ពុជាឆ្ងាយណាស់ តែស្រីលង្កាពេលនេះបានជួបនូវវិបត្តិសេដ្ឋកិច្ច មានការដូលរលំខាងសេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ៕         

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៥ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម