Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្ដេចជាមេដឹកនាំអាស៊ានម្នាក់គត់ បានទៅដល់ទីម័រខាងកើត ដើម្បីជំរុញឲ្យប្រទេសនេះចូលជាសមាជិកអាស៊ាន   

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតលោក Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃប្រទេសទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា កាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Francisco Kalbuadi Lay មកកាន់ប្រទេសកម្ពុជា ហើយដែលដំណើរទស្សនកិច្ចនេះ នឹងជួយជំរុញទំនាក់ទំនងថែមទៀត នៃប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម័រខាងកើត ដែលជាមេដឹកនាំអាស៊ានម្នាក់គត់ បានទៅដល់ប្រទេសទីម័រខាងកើត ដើម្បីជំរុញការចូលជាសមាជិករបស់ទីម័រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើត។

លោក Francisco Kalbuadi Lay បានថ្លែងអំណរគុណជូនចំពោះសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យលោកចូលជួបសម្ដែងការគួរសម ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាពេលនេះ។

លោកបន្តថា នាយករដ្ឋមន្រ្តីទីម័រខាងកើត បានបញ្ជូនរូបលោកមកកាន់ប្រទេសកម្ពុជា នាពេលនេះ ក្នុងគោលបំណងដើម្បីអបអរសាទរដោយផ្ទាល់ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលបង្ហាញពីការប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ នៃដំណើរការប្រជាធិបតេយ្យ ពិសេសការបន្តផ្តល់នូវសុខសន្តិភាព និរន្តរភាពរបស់ប្រទេសផង តំបន់ផង និងពិភពលោកទាំងមូលផងដែរ។

លោក Francisco Kalbuadi Lay ក៏បានអបអរសាទរជូនចំពោះសម្តេចប្រធានគណបក្ស និងប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា និងអបអរសាទរចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលកម្ពុជា និងទីម័រខាងកើត គឺជាមិត្តដ៏យូរលង់ណាស់មកហើយ។ លោកមានប្រសាសន៍បន្តថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំ ២០២២កន្លងទៅ សម្តេចតេជោ បានផ្តល់ការគាំទ្រជាប្រវត្តិសាស្រ្ត ចំពោះប្រទេសទីម័រខាងកើត ក្នុងការចូលជាសមាជិករបស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តីទីម័រខាងកើត ធ្លាប់បានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ ២០២២កន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន បន្តថា សម្តេច និងលោកនាយករដ្ឋមន្រ្តីទីម័រខាងកើត មានការយល់ចិត្ត និងមានការខិតខំធ្វើយ៉ាងណា ជួយទីម័រខាងកើតចូលជាសមាជិកអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម័រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចែដន្យទេ តែជាការបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរំលឹកឲ្យបណ្តាប្រទេសអាស៊ាន គិតគូតពីការស្នើសុំចូលជាសមាជិកអាស៊ាន ពីសំណាក់ប្រទេសទីម័រខាងកើត។

សម្តេចបន្តថា ទីម័រខាងកើតបានត្រៀមលក្ខណៈចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ ២០១១ ទើបរហូតមកដល់ឆ្នាំ ២០២២កន្លងមកនេះ ទីម័រខាងកើត ទើបបានទទួលស្គាល់ជាសមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ហើយនិងអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីដំណើរការ នៃការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដែលការប្រព្រឹត្តទៅនេះ គឺដើម្បីធានានូវស្ថេរភាព និរន្តរភាព នៃការបន្តវេន តាមលក្ខណៈប្រជាធិបតេយ្យ និងជាការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តនូវអ្វីដែលមានកន្លងមក និងបន្តអភិវឌ្ឍប្រទេស តទៅមុខទៀត។

លោក Francisco Kalbuadi Lay បានថ្លែងអំណរគុណចំពោះសាមគ្គីភាពរបស់សម្តេច ចំពោះប្រទេសទីម័រខាងកើត ហើយលោកក៏ដូចជាប្រធានាធិបតី, នាយករដ្ឋមន្រ្តីទីម័រខាងកើត និងរងចាំស្វាគមន៍ជានិច្ច ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសទីម័រខាងកើត ក្នុងពេលវេលាដ៏សមស្របណាមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម