Connect with us

KPT+

កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក

បានផុស

នៅ

ការញញឹមផ្ដល់ផលល្អដល់រាងកាយ និងផ្លូវអារម្មណ៍ទាំងខ្លួនឯងក៏ដូចជាមនុស្សដែលនៅ​ជុំវិញ។ នៅពេលដែលអ្នកមានអារម្មណ៍មួរម៉ៅ ឬសោកសៅ តែអ្នកព្យាយាមបញ្ចេញស្នាមញញឹមបានច្រើន នោះអាចផ្លាស់ប្តូរអារម្មណ៍របស់អ្នកឱ្យល្អឡើងវិញបានភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីនេះជាហេតុផលមួយចំនួនបញ្ជាក់ថាការញញឹមមានគុណសម្បត្តិច្រើនយ៉ាងសម្រាប់អ្នក៖

ញញឹមធ្វើឱ្យមានអារម្មណ៍ល្អ

ការញញឹមគឺជាថ្នាំធម្មជាតិជួយបំបាត់អារម្មណ៍មិនល្អរបស់អ្នក និងមនុស្សជុំវិញ។ នៅពេលអ្នកញញឹមសារពាង្គកាយនឹងបញ្ចេញសារធាតុ serotonin ដែលជួយឱ្យរាងកាយប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ និងជួយបង្កើនប្រព័ន្ធភាពស៊ាំ។ សារធាតុនេះក៏ដើរតួជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។

ញញឹមធ្វើឲ្យមានទំនាក់ទំនងល្អ

មនុស្សដែលចូលចិត្តញញឹមជាមនុស្សមានភាពទាក់ទាញលើសអ្នកដទៃ។ ស្នាមញញឹមអាចជួយឲ្យទាក់ទាញមនុស្សវិជ្ជមានចូលមកក្នុងជីវិតឲ្យស្រឡាញ់រាប់អាន។ នៅពេលអ្នកញញឹមកាន់តែច្រើន ភាពសប្បាយរីករាយរបស់អ្នកកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍ល្អសម្រាប់ខ្លួនឯង និងអ្នកដែលនៅជុំវិញ ។

ញញឹមធ្វើឲ្យបេះដូងមានសុខភាពល្អ

អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សញញឹមច្រើនអាចធ្វើឱ្យចង្វាក់បេះដូងដំណើរការបានល្អ។ នៅពេលដែលអ្នកញញឹម​​ អាចធ្វើឱ្យរាងកាយបំបាត់ការឈឺចាប់ ដោយសារវាបញ្ចេញអរម៉ូន endorphins ដែលជួយបន្ថយសម្ពាធឈាម។ មនុស្សដែលបានពិនិត្យសម្ពាធឈាមឃើញឡើងខ្ពស់ ប៉ុន្តែបន្ទាប់ពីញញឹមគេបានឃើញថា សម្ពាធឈាមរបស់ពួកគេបានធ្លាក់ចុះ។

ញញឹមធ្វើឱ្យខួរក្បាលមានដំណើរការល្អ

នៅពេលអ្នកញញឹម អាចធ្វើឱ្យខួរក្បាលចាប់ផ្តើមជ្រើសរើសយកភាពវិជ្ជមាន។ ញញឹមច្រើនធ្វើឱ្យខួរក្បាលហ្វឹកហាត់ដូចអត្តពលិកដែរ ដែលនាំខួរក្បាលរបស់អ្នកបានបញ្ចេញរឿងមិនល្អពីក្នុងគំនិតបានមួយភាគធំ។

ញញឹមធ្វើឱ្យការសម្ភាសការងារមានភាពលេចធ្លោ

គ្មាននរណាម្នាក់ចង់ធ្វើការជាមួយមនុស្សមុខក្រញូវនោះទេ។ មនុស្សដែលមានស្នាមញញឹមនៅលើផ្ទៃមុខអាចនឹងមានឱកាសច្រើនជាងអ្នកដទៃ។ ការញញឹមអាចទទួលបានអត្ថប្រយោជន៍លើសពីការសម្ភាសន៍ ដោយសារតែស្នាមញញឹមត្រូវបានគេស្វាគមន៍ និងមានឥទ្ធិពលវិជ្ជមានបន្ថែមទៀតលើមនុស្សដែលមកសម្ភាសការងារជាមួយអ្នក។ មនុស្សភាគច្រើនពេញចិត្តនឹងអ្នកដែលញញឹម​​ ច្រើនជាងអ្នកដែលមិនញញឹម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ រឿងតូចៗ ១១ យ៉ាងអាចធ្វើឲ្យជីវិតស្រស់ស្អាតនិងមានក្ដីសុខ

ចុចអាន៖ មូលហេតុ ៦ យ៉ាង​ដែល​អ្នក​មិន​សូវ​មាន​មិត្ត​ច្រើន​ដូច​គេ​ដទៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម