ជីវិតកម្សាន្ដ
ខ្សែភាពយន្ត Jennie សម្ដែងលើកដំបូង ប្រកាសលុបចោលវគ្គ២ ព្រោះខ្លឹមសារផ្លូវភេទ
ខ្សែភាពយន្តរឿង “The Idol” ដែលតារាចម្រៀង Kim Jennie សមាជិកក្រុម BLACKPINK ចូលរួមសម្ដែងជាតួសំខាន់ម្នាក់ នៅថ្ងៃទី២៩ ខែសីហា បានប្រកាសជាផ្លូវការ ពុំផលិតរដូវកាលទី២នោះទេ ដោយសារសន្ទុះនៃការរិះគន់កើនឡើង និងគ្មានការគាំទ្រពីទស្សនិកជន។
រឿងភាគ “The Idol” របស់ទូរទស្សន៍ HBO ត្រូវបានលុបចោលជាផ្លូវការហើយ បើទោះបីជាស៊េរីនេះបានទទួលការគាំទ្រពីហ្វេនរបស់ Jennie យ៉ាងច្រើនក៏ដោយ។ មូលហេតុដែល “The Idol” ពុំបន្តវគ្គ២ ដោយសារសាច់រឿងទទួលបានការការរិះគន់ជាច្រើនពីអ្នកទស្សនាចំពោះខ្លឹមសារផ្លូវភេទ ដោយមានអ្នកខ្លះលើកឡើងថាវាជាភាពយន្តអាសអាភាស។
ដើមឡើយជាស៊េរីរឿងភាគ “The Idol” មាន ៦ភាគ តែត្រូវលុបចោលមួយភាគ ដោយបានបញ្ចប់ត្រឹមតែ ៥ភាគប៉ុណ្ណោះ ហើយបច្ចុប្បន្នវាទទួលការ rate ត្រឹមតែ ១៩% នៅលើ Rotten Tomatoes ។
ថ្វីត្បិតភាពយន្ត “The Idol” ត្រូវបានលុបចោលក្ដី ប៉ុន្តែហ្វេនៗសង្ឃឹមថា Jennie នឹងមានឱកាសច្រើនទៀតក្នុងការសម្ដែងនាពេលអនាគត នៅក្នុងភាពយន្តណាដែលមិនមានភាពចម្រូងចម្រាសបែបនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គ្រួសារអ្នកស្លាប់យំគគ្រូក ក្រោយ Kim Woo-bin ចូលរួមបុណ្យសពអ្នកគាំទ្រម្នាក់
ចុចអាន៖ សម្ដែងលើកដំបូង Jennie ត្រូវទស្សនាវដ្ដី Forbes លើកសរសើរ និងចង់ឱ្យឈ្នះពានរង្វាន់អន្តរជាតិ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ