ព័ត៌មានជាតិ
អាងខ្លួនជាបុគ្គលិក យកលុយក្រុមហ៊ុនទៅចាយគ្មានការអនុញ្ញាត ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដោយករណីលួចយកលុយក្រុមហ៊ុនទៅចាយគ្មានការអនុញ្ញាត។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីម៉ោង ១៥ និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណី រំលោភលើទំនុកចិត្ត (យកបាក់ក្រុមហ៊ុន ឆ្នោតឡូតឺរី ទៅចាយគ្មានការអនុញ្ញាត) នៅចំណុចក្នុងក្រុមហ៊ុនឆ្នោតឡូតឺរី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យ ឈ្មោះ យាង រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតឡូតឺរី មានទីលំនៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានដកយកលុយក្រុមហ៊ុនចំនួន ១២០.០០០.០០០រៀល ទៅចាយវាយគ្មានការអនុញ្ញាត ។ ចំណែកជនរងគ្រោះ នៅក្នុងករណីនេះ ឈ្មោះ ហុង បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុន ឆ្នោតឡុតឺរី ស្នាក់នៅផ្ទះលេខ៩ ផ្លូវបតុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ មិនរាងសោះ! មនុស្ស២៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រមូលផ្ដុំគ្នាបើកសង្វៀនជល់មាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?