Connect with us

ព័ត៌មានអន្ដរជាតិ

លោក សេតថា អាចឲ្យកសិករថៃ ផ្អាកសងបំណុល៣ឆ្នាំ ដើម្បីជំរុញវិស័យកសិកម្ម ជួយសេដ្ឋកិច្ច

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន បានលើកយកវិធានការគាំទ្រវិស័យកសិកម្មតាមរយៈការផ្អាកសងបំណុលរយៈពេលបីឆ្នាំសម្រាប់កសិករក្នុងកិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ខណៈគំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើនប្រាក់ចំណូលជាមធ្យមរបស់កសិករ ឲ្យលើសមុនបីដងត្រឹមឆ្នាំ២០២៧ រួមជាមួយនឹងការផ្តល់ជំនួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមផងដែរ ។

លើសពីនេះ លោកក៏បានជំរុញឲ្យក្រុមប្រឹក្សា NESDC គាំទ្រគំនិតផ្តួចផ្តើមរូបិយប័ណ្ណឌីជីថលរបស់រដ្ឋាភិបាលថ្មី ដែលជាមធ្យោបាយមួយដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងផ្តល់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់សេដ្ឋកិច្ចថៃ។

លោក សេតថា ថាវីស៊ីន (រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Danucha Pichayanan អគ្គលេខាធិការ NESDC បានជួបជាមួយនាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២៩ខែសីហា ដើម្បីរាយការណ៍ស្តីពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសថៃ មុនពេលលោក សេតថា ចូលកាន់តំណែងទទួលខុសត្រូវផ្នែករដ្ឋបាល ជាផ្លូវការ។

របាយ​ការណ៍​នេះ ក៏បាន​លើក​ឡើង​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ក្នុង​ប្រទេស​ថៃ ទាំង​បច្ចុប្បន្ន និង​និន្នាការ​នា​ពេល​អនាគត ។ ក្នុងអំឡុងត្រីមាសទី២នៃឆ្នាំនេះ សេដ្ឋកិច្ចថៃ បានកើនឡើងត្រឹមតែ ១.៨% ប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី ២.៦% នៅត្រីមាសទីមួយ ខណៈឆមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចថៃបានកើនឡើង ២.២%។

ទាក់ទងទៅនឹងទស្សនវិស័យសេដ្ឋកិច្ចសម្រាប់ប្រទេសថៃ សម្រាប់រយៈពេលនៅសេសសល់នៃឆ្នាំ២០២៣, NESDC រាយការណ៍ថា សេដ្ឋកិច្ចត្រូវគេព្យាករថានឹងកើនឡើងពី ២.៥ ទៅ ៣% ដោយសារកត្តាមួយចំនួន ដូចជាកំណើននៃការប្រើប្រាស់ឯកជន ការស្ទុះងើបឡើងវិញជាបន្តបន្ទាប់នៅក្នុងវិស័យទេសចរណ៍ និងការវិនិយោគខ្លាំងក្លាពីវិស័យឯកជន និងរដ្ឋ។

លោក សេតថា ថាវីស៊ីន (រូបថត៖ AP)

លើផ្នែកសង្គមវិញ, NESDC ក៏បានរាយការណ៍អំពីស្ថានភាពការងារ និងភាពអត់ការងារធ្វើ ក៏ដូចជាបញ្ហាបំណុលគ្រួសារនៅក្នុងប្រទេសថៃផងដែរ ដោយបញ្ជាក់ថា អត្រាអ្នកអត់ការងារធ្វើនៅតែខ្ពស់ ហើយស្ថានភាពបំណុលគ្រួសារនៅតែបន្តប្រឈម។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យ NESDC ត្រៀមអនុវត្តគោលនយោបាយនានាដែលរដ្ឋាភិបាលមានបំណងជំរុញទៅមុខ ជាពិសេសការផ្តួចផ្តើមគំនិតចែកចាយរូបិយប័ណ្ណឌីជីថលម្នាក់ ១០០០០ បាត ដើម្បីជំរុញសេដ្ឋកិច្ច។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ផងដែរលើភាពចាំបាច់ ត្រូវផ្តោតលើការលើកកម្ពស់វិស័យទេសចរណ៍ដើម្បីបង្កើតប្រាក់ចំណូល ក៏ដូចជាការចរចាពាណិជ្ជកម្មក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសនានាផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ការផ្តល់ប្រាក់១ម៉ឺនបាត ដល់ជនជាតិថៃ នឹងជំរុញកំណើន GDP ពី៥ទៅ៧% នៅឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២២ នាទីutes មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៥ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម