Connect with us

ជីវិតកម្សាន្ដ

ស្រីនោ ត្រៀមកម្មវិធីសប្បុរសធម៌ជួយមណ្ឌលកុមារកំព្រាមួយកន្លែង

បានផុស

នៅ

ជា​ការ​ចូលរួម​ចែករំលែក​ក្ដី​ស្រលាញ់ និង​លើកទឹកចិត្ត​ដល់​ក្មេងៗ​កំព្រា​ជាច្រើន​នាក់ កញ្ញា ភឹម ស្រីនោ បាន​ប្រកាស​ពី​គម្រោង​រៀបចំ​កម្មវិធី​សប្បុរសធម៌​ជួយ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង នា​ពេល​ឆាប់ៗ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រី​ស្អាត ភឹម ស្រីនោ បាន​រៀបរាប់​ឲ្យ​ដឹង​ដូច្នេះ​ថា «ជម្រាប​សួរ​បងប្អូន​ទាំងអស់​គ្នា នៅ​ថ្ងៃ​ខាងមុខ​នេះ នាងខ្ញុំ ភឹម ស្រីនោ និង​ក្រុមការងារ Miss Grand Cambodia ក៏ដូចជា​អ្នកគាំទ្រ​របស់​រូប​នាង​ខ្ញុំ នឹង​មាន​ការ​ចូលរួម​ចែក​សប្បុរសធម៌​ទៅ​ដល់​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ដូច្នេះ​ប្រសិន​ជា​បងប្អូន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ជា​ចំណែក​មួយ​ក្នុង​ការងារ​សង្គម»។

កញ្ញាឯក ភឹម ស្រីនោ បាន​បញ្ជាក់​ដែរ​ថា «បង​ប្អូន​អាច​ចូល​តាម​សទ្ធា​ជ្រះថ្លា​របស់​បងប្អូន​ណា៎ នាងខ្ញុំ នឹង​យក​ថវិកា​ទាំងអស់​នេះ​ទិញ​ជា​សម្ភារៈ​សម្រាប់​ផ្ដល់​ជូន​ពួកគាត់»។ ចំពោះ​ការ​ប្រកាស​សកម្មភាព​មនុស្ស ដើម្បី​ជា​ការ​ចែករំលែក​ក្ដី​ស្រលាញ់​ជូន​ដល់​ក្មេងៗ​កំព្រា​នេះ​ដែរ កញ្ញា ភឹម ស្រីនោ ក៏​ទទួល​បាន​ការ​គាំទ្រ និង​លើក​សរសើរ​ពី​មហាជន​ជាច្រើន​ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា កញ្ញា ភឹម ស្រីនោ ដែល​ជា​ម្ចាស់​មកុដ Miss Grand Cambodia 2023 កាលពី​ថ្មីៗ​នេះ នាង​បាន​ប្រកាស​ប្ដេជ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​តំណាង​ឲ្យ​កម្ពុជា​ប្រកួត​លើ​ឆាក​អន្តរជាតិ។

ប្រាកដ​ណាស់ កញ្ញា ភឹម ស្រីនោ បន្ទាប់ពី​ទទួល​ជ័យជំនះ​នេះ នាង​ត្រូវ​បំពេញ​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​នា​ពេល​ខាងមុខនេះ គឺ​ក្លាយ​ខ្លួន​ជា​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី Miss Grand International 2023 ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​វៀតណាម ខណៈ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នា​ខែ​តុលា ឆ្នាំ ២០២៣ ខាងមុខ​នេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម