Connect with us

សន្តិសុខសង្គម

ក្រសួងកសិកម្ម នឹងចុះស្រាវជ្រាវករណីមន្ត្រីជលផលភ្ជង់កាំភ្លើងប្រជានេសាទ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងចាត់មន្ត្រីជំនាញ​ឱ្យចុះស្រាវជ្រាវ​ស៊ើបអង្កេតលើករណីមន្ត្រីជលផលដែលឈរជើងនៅចំណុច ព្រែកក្រ ក្នុងទឹកដីខេត្តពោធិ៍សាត់ប្រើប្រាស់កាំភ្លើងភ្ជង់ទៅលើប្រជានេសាទ ដោយគម្រាមថា នឹងចាប់បញ្ជូនទៅតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា ក្រសួងកំពុងចាត់មន្ត្រីជំនាញ​ឱ្យចុះស្រាវជ្រាវ​ស៊ើបអង្កេតលើករណីនេះ​ដើម្បីស្វែងរកខុសត្រូវឱ្យបានច្បាស់លាស់ ខណៈក្រសួងបានណែនាំ​ដល់មន្ត្រីជលផល​ និងអាជ្ញាធរចូលរួម​បង្ក្រាបបទល្មើននេសាទ​ក្នុងករណីដែលមិនចាំបាច់​មិនត្រូវប្រើប្រាស់អាវុធដើម្បីដោះស្រាយបញ្ហាជាមួយប្រជានេសាទនោះទេ។

កាលពីថ្ងៃទី ១៩ ខែសីហា កន្លងទៅថ្មីៗនេះ មានមន្ត្រីជលផលមួយក្រុមដែលឈរជើងនៅចំណុច ព្រែកក្រ ក្នុងទឹកដីខេត្ត ពោធិ៍សាត់ បានសហការជាមួយកម្លាំងសឹករង ប្រើប្រាស់កាណូតស្មាច់ចុះដេញចាប់ប្រជានេសាទ ដែលកំពុងរាយមងនៅចំណុចក្បាលតោល លើទឹកដីឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ថ្ងៃនេះ កាលពី៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភាបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្រ្តីដឹកនាំកម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជា និងអ៊ីរ៉ង់ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងការផ្លាស់ប្តូរបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួងអប់រំនឹងចងក្រងសៀវភៅណែនាំការប្រើប្រាស់ ICT យ៉ាងទូលំទូលាយសមា្រប់វិទ្យាស្ថានអប់រំកាយ និងកីឡា

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

អ៊ុយក្រែន បាញ់មីស៊ីលវាយប្រហារតំបន់ព្រំដែនរុស្ស៊ី កំណត់គោលដៅរោងចក្រគីមី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៨°C ដល់ថ្ងៃទី១៦មករា

ចរាចរណ៍២៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម