Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនមនុស្ស ២០០ នាក់ ដែលចូលរួមមង្គលការភេទទីបី នៅប្រទេស នីហ្សេរីយ៉ា

បានផុស

នៅ

ការចាប់ខ្លួនភេទទីបីនៅប្រទេស នីហ្សេរីយ៉ា គឺជាបញ្ហាធម្មតា ព្រោះទីនោះមិនមានច្បាប់អនុញ្ញាតឲ្យភេទទីបីរៀបការឡើយ ។ សម្រាប់អ្នកប្រព្រឹត្តិ អាចជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំឯណោះ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា ប៉ូលិសនៅនីហ្សេរីយ៉ា បានឲ្យដឹងថា គាត់ចាប់ខ្លួនមនុស្សយ៉ាងតិច ៦៧ នាក់ ខណៈពួកគេកំពុងចូលរួមពិធីមង្គលការភេទទីបី ។

ជនសង្ស័យដែលជាដៃគូ ត្រូវបានចាប់ខ្លួននៅទីក្រុង Ekpan ភាគខាងត្បូងនៃរដ្ឋ Delta វេលាម៉ោង ២ ព្រឹក នៅថ្ងៃច័ន្ទ ទី​២៨ ខែសីហា នៅក្នុងកម្មវិធីផ្ទាល់តែម្ដង ។

រូបតំណាង

លោក Bright Edafe អ្នកតំណាងឲ្យប៉ូលិសបានបញ្ជាក់ថា ដំបូងប៉ូលិសបានសម្រុកចូលសណ្ឋាគារមួយនៅ Ekpan ជាកន្លែងពិធីមង្គលការមនុស្សស្រឡាញ់ភេទដូចគ្នា ហើយចាប់ខ្លួនមនុស្សចំនួន ២០០ នាក់ ។

បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ដំបូង ​សល់តែ ៦៧ នាក់ប៉ុណ្ណោះដែល​គេ​ឃុំ​ខ្លួន​ ។ លោកនិយាយទៀតថា “ពួកយើងរស់នៅក្នុងទ្វីបអាហ្វ្រិក យើងមិនអាចធ្វើតាមលោកខាងលិចទេ ព្រោះយើងមានវប្បធម៌ខុសគ្នា។”

ជាការពិតណាស់ នេះគឺជាការចាប់ខ្លួនខ្នាតធំបំផុតប្រចាំប្រទេសដែលមានច្បាប់ប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ លិចទូកដ ដឹកភ្ញៀវមកពីពិធីមង្គលការ ស្លាប់មនុស្ស ១០០នាក់ នៅនីហ្សេរីយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មិនត្រឹមគ្រោះធម្មជាតិ តែរដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិបត្តិសុខភាពទៀត

ព័ត៌មានជាតិ១៤ នាទីutes មុន

សហគមន៍ទុរេនកំពង់ចាមរំពឹងផលិតទុរេនបានបន្លោះពី ២ ពាន់ ទៅ ២ ពាន់ ៥ រយ តោន ផ្គត់ផ្គង់លើទីផ្សារនៅឆ្នាំនេះ

សន្តិសុខសង្គម១៨ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវលើពាក្យចចាមអារ៉ាម ដោះលែងអ្នកផលិតកាំបិតត្រឡប់ទៅផ្ទះ ជាថ្នូរនឹងប្រាក់ ៥ ៥០០ ដុល្លារ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

មរតកបន្សល់ពី សាន់ឆាយ នៅតែចម្រូងចម្រាសរវាងប្ដីមុននិងក្រោយ រួមទាំងកូនតូចៗទាំង២

សេចក្ដីជូនដំណឹង២៥ នាទីutes មុន

មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់និងមន្ទីរពេទ្យ អុីនធ័រឃែរ បានប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម