ជីវិតកម្សាន្ដ
កាំភ្លើងរបស់តារាអាមេរិក Elvis Presley លក់ចេញក្នុងតម្លៃជិត ២០ ម៉ឺនដុល្លារ
ក្រុមហ៊ុនដេញថ្លៃ Rock Island បានបញ្ជាក់ប្រាប់សារព័ត៌មាន TMZ ថា កាំភ្លើងរបស់តារាអាមេរិក Elvis Presley ត្រូវគេដេញថ្លៃយកក្នុងតម្លៃ ១៩៩,៧៥០ ដុល្លារ ។
Elvis Presley ដែលមានរហស្សនាមថា ស្ដេចរ៉ុកអេនរ៉ូល បានស្លាប់តាំងតែពីឆ្នាំ ១៩៧៧ នៅអាយុ ៤២ ឆ្នាំ ហើយកាំភ្លើងនេះជាកាដូរបស់គាត់ដែលទទួលបានក្នុងខែវិច្ឆិកា ឆ្នាំ ១៩៧៦ ។
នៅលើកាំភ្លើងមានរូបឥន្ទ្រីឈរលើទង់ជាតិសហរដ្ឋអាមេរិក និងមានឆ្នាំ ១៧៧៦-១៩៧៦ ដែលឆ្លាក់ដោយមាសដ៏ប្រណីត ខណៈដំបូងឡើយគេរំពឹងថា វាអាចរកបានប្រហែល ៦០ ០០០ ដុល្លារប៉ុណ្ណោះ ។
លើសពីនេះ កាលពីឆ្នាំ ២០១៧ កាំភ្លើង ២ ដើមទៀតរបស់ Elvis ក៏លក់បានតម្លៃដល់ទៅ ១៩៥,០០០ ដុល្លារ និង ១៧២,៥០០ ដុល្លារផងដែរ ខណៈតារាអាមេរិករូបនេះមានកាំភ្លើងរហូតទៅសល់ ៣៨ ដើមឯណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មីក្រូហ្វូនដែល Cardi B គប់ទស្សនិកជន កំពុងដាក់ដេញថ្លៃរាប់ម៉ឺនដុល្លារ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ