សេដ្ឋកិច្ច
តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងវិញ ក្រោយកសិករផ្អាកលក់មួយរយៈ
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃស្វាយចន្ទីបានហក់ឡើងវិញ បន្ទាប់ពីកសិការផ្អាកលក់ចេញនាប៉ុន្មានខែកន្លងមកនេះ ដោយសារតម្លៃទាប។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីនៅថ្ងៃច័ន្ទទី ៣០ ខែសីហា ឆ្នាំ ២០២៣នេះថា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃល្អជាងឆ្នាំកន្លងទៅដោយសារតែគុណភាពល្អ ខណៈអាកាសធាតុឆ្នាំនេះ ក៏ល្អជាងឆ្នាំមុនដែលធ្វើឱ្យភាគរយសាច់បាត់ខ្ពស់។
លោក អួន ស៊ីឡុតបញ្ជាក់ថា៖ «ឆ្នាំមុន យើងលក់បានតែ១គីឡូ ៥ ៦០០ រៀល បច្ចុប្បន្នលក់បាន ៦ ៧០០ រៀល ក្នុង១គីឡូ»។ កសិករបានចាប់ផ្ដើមបញ្ចេញលក់គ្រាប់ស្វាយចន្ទីនៅអំឡុង ខែសីហា ដោយសារតម្លៃល្អអាចទទួលយកបាន។
ទិន្នន័យរបស់សមាគមស្វាយចន្ទីរកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៣ ផលិតកម្មស្វាយចន្ទីទទួលបានជាង ៦ សែនតោន (៦២០ ០០០) ដែលមានទឹកប្រាក់ ៨០៥ លានដុល្លារថយចុះ ១៥,៩ ភាគរយ បើធៀបរយៈកាលដូចគ្នាក្នុងឆ្នាំ ២០២២៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់