Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងសាំងនៅលើពិភពលោកធ្លាក់ចុះបន្តិចវិញ

បានផុស

នៅ

តម្លៃប្រេងសាំងពិភពលោកបានធ្លាក់ចុះទាបបន្តិចកាលពីថ្ងៃពុធ បន្ទាប់ពីវិនិយោគិនកំពុងអ៊ុតមើលការចេញផ្សាយទិន្នន័យឧស្សាហកម្មសំខាន់ៗពីចិន ដែលជាប្រទេសនាំចូលប្រេងធំបំផុតរបស់ពិភពលោក និងសហរដ្ឋអាមេរិកដែលជាអ្នកប្រើប្រាស់ប្រេងធំបំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent បានជួញដូរនៅតម្លៃ ៨៣.៧៣ ដុល្លារក្នុងមួយបារ៉ែល ពោលធ្លាក់ចុះ ០.១៧ ភាគរយ បន្ទាប់ពីប៉ុន្មានថ្ងៃមុនដាក់លក់ក្នុងតម្លៃ ៨៣.៨៧ ដុល្លារក្នុងមួយបារ៉ែល ។

ចំណែកតម្លៃប្រេងរបស់ក្រុមហ៊ុនអាមេរិក West Texas Intermediate (WTI) ក្នុងរយៈពេលដូចគ្នានេះក៏ធ្លាក់ថ្លៃផងដែរ ពោលលក់ក្នុងតម្លៃ ៧៩.៩៥ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០.១៨ ភាគរយ ក្រោយលក់ក្នុងតម្លៃ ៨០.១០ ដុល្លារក្នុងមួយបារ៉ែល ។

ការធ្លាក់ចុះនៃតម្លៃប្រេងនេះដែរ ស្របពេលដែលអ្នកលេងទីផ្សារ កំពុងរង់ចាំរបាយការណ៍ឧស្សាហកម្មសំខាន់ៗនៅសប្តាហ៍នេះ ដើម្បីវាស់ស្ទង់តម្រូវការដែលរំពឹងទុក ជាពិសេសលើតម្លៃប្រេងនេះតែម្ដង ។

ទន្ទឹមនេះ វិនិយោគិនក៏កំពុងរង់ចាំទិន្នន័យស្តុកប្រេងឆៅពីសហរដ្ឋអាមេរិកដូចគ្នា ខណៈអាមេរិកកំពុងទទួលរងឥទ្ធិពលពីព្យុះ Idalia ដែលកំពុងឆ្ពោះទៅរដ្ឋផ្លរីដា និងអាចបង្កគ្រោះថ្នាក់ដល់ការផលិតប្រេងនៅឈូងសមុទ្រម៉ិកស៊ិកដែលក្បែរនោះ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម