ព័ត៌មានជាតិ
លោកបណ្ឌិត យង់ ពៅ ស្វាគមន៍ការបង្កើតក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ដោះស្រាយបញ្ហា និងសំណូមពរពលរដ្ឋ
អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ បានស្វាគមន៍ចំពោះការបង្កើតក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសសម្រាប់ចុះដោះស្រាយបញ្ហា និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការបង្ហាញការស្វាគមន៍នេះ បន្ទាប់ពីឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្រុមដំបូងដែលឯកឧត្ដមបង្កើតឡើងនោះ គឺក្រុមប្រមូលព័ត៌មាន និងអន្តរាគមន៍ពិសេសមួយ ដើម្បីចុះដោះស្រាយបញ្ហា និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះថា «ក្រុមដែលខ្ញុំបង្កើតមុនគេ គឺក្រុមសារព័ត៌មាន ដើម្បីប្រមូលព័ត៌មានប្រចាំថ្ងៃឲ្យខ្ញុំ ហើយកុំអន្តរាគមន៍ទៀត នៅក្នុងខុទ្ទកាល័យខ្ញុំហ្នឹង ខ្ញុំបង្កើតក្រុមអន្តរាគមន៍ពិសេសមួយ សម្រាប់ចុះដោះស្រាយការងារ មិនមែនទៅដណ្ដើមការងាររបស់ខេត្តទេ ដើម្បីជួយតាមដានការងាររបស់ខ្ញុំ ពេលខ្លះទៅជួយតាមដានមើលការដោះស្រាយយ៉ាងម៉េច ព្រោះខ្ញុំអត់មានពេល»។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការបង្កើតក្រុមខាងលើនេះឡើង គឺអាចប្រមូលព័ត៌មានបានលឿនរហ័ស និងអាចដោះស្រាយបានទាន់ពេលវេលា។
លោកថា នៅក្នុងការដឹកនាំ មិនថាកាលពីពេលមុន ឬក្នុងពេលបច្ចុប្បន្ននេះទេ គឺតែងតែត្រូវការព័ត៌មានលឿនរហ័ស ដើម្បីដោះស្រាយបញ្ហា និងសំណូមរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ម្យ៉ាងទៀត ប្រជាពលរដ្ឋតែងតែផ្ដល់មតិយោបល់ និងលើកឡើងអំពីបញ្ហា សំណូមពរ នៅលើបណ្ដាញសង្គមនាន។ ដូច្នេះ ប្រសិនបើមិនមានក្រុមប្រមូលព័ត៌មានទេនោះ ប្រាកដជាមិនអាចដោះស្រាយបញ្ហាបានលឿនរហ័យនោះឡើយ។
លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍បែបនេះថា «ប្រជាជនតែងតែផ្ដល់មតិយោបល់តាមបណ្ដាញសង្គម ឬក៏រអ៊ូរទាំតាមបណ្ដាញសង្គមជាហូរហែ អញ្ចឹងប្រសិនបើគ្មានក្រុមទទួលព័ត៌មាននេះរហ័សទេ ដូច្នេះមិនអាចដោះស្រាយការងារហ្នឹង បានលឿនរហ័សឲ្យប្រជាជនទេ»។
បើតាមអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បញ្ហា និងសំណូមពរ ដែលប្រជាពលរដ្ឋតែងតែលើកឡើងឲ្យអាជ្ញាធរ និងរាជរដ្ឋាភិបាល ជួយដោះស្រាយនោះ គឺបញ្ហាគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង ជាដើម។ ចំណុចទាំងនេះ គឺរាជរដ្ឋាភិបាល គួរចាត់វិធានការដោះស្រាយមុនគេ។ បន្ទាប់មកគឺបញ្ហាកសិកម្ម ដែលពាក់ព័ន្ធនឹងទីផ្សារកសិផល ផលិតកម្ម ការដាំដុះ ការចិញ្ចឹម និងការទប់ស្កាត់ការនាំចូលខុសច្បាប់ ជាដើម។
បន្ទាប់មកទៀត គឺបញ្ហាយុត្តិធម៌សង្គម ដែលត្រូវអនុវត្តឲ្យមានភាពស្មើៗគ្នា សម្រាប់ប្រជាពលរដ្ឋទាំងអស់។ ចំណែកបញ្ហាជម្លោះដីធ្លី ក៏មានប្រជាពលរដ្ឋតែងតែលើកឡើងផងដែរ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី គួរតែមានវិធានការដោះស្រាយដែរ។ នេះបើតាមការលើកឡើងបន្ថែមពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា៕
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង