Connect with us

ព័ត៌មានជាតិ

ទូតខ្មែរប្រចាំជប៉ុន អំពាវនាវឱ្យ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ឈប់បង្កបញ្ហា ត្រូវគោរពច្បាប់របស់ជប៉ុន

បានផុស

នៅ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវឱ្យកម្មសិក្សាការី កម្មករ ដែលកំពុងរស់នៅប្រទេសជប៉ុន សូមឈប់បង្កបញ្ហាផ្សេងដូចជា ប្រព្រឹត្តអំពើលួចឆក់ប្លន់ បង្កបញ្ហាផ្សេងៗដែលខុសច្បាប់ នាំឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍របស់ប្រទេសជាតិ។ ទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ចេញមកអំពាវនាវបែបនេះ បន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំនៅជប៉ុនទទួលបានព័ត៌មានតាមរយៈអង្គភាពប៉ូលីសជប៉ុន ថាពលរដ្ឋកម្ពុជាដែលរស់នៅប្រទេសជប៉ុនបាន និងកំពុងប្រព្រឹត្តទង្វើខុសច្បាប់របស់ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសរបស់ស្ថានទូតកម្ពុជានៅប្រទេសជប៉ុន បានឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅជប៉ុនទទួលបានព័ត៌មាន តាមរយៈអង្គភាពប៉ូលីសជប៉ុន និងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីករណីប្រព្រឹត្តខុសច្បាប់របស់បងប្អូនខ្មែរមួយចំនួន មានដូចជា ចោរកម្ម អសុពលភាពនៃទិដ្ឋាការស្នាក់នៅ បើកបររថយន្តដោយគ្មានបណ្ណបើកបរ និងមានជាតិស្រវឹងនៅពេលបើកបរ ការរត់គេចចេញពីកន្លែងធ្វើការដែលខ្លួនបានចុះកុងត្រាជាមួយដោយសារការជឿតាមមេខ្យល់។

ឆ្លើយតបនឹងបញ្ហាដែលពលរដ្ឋកម្ពុជាកំពុងបង្កនៅក្នុងប្រទេសជប៉ុន ស្ថានទូតកម្ពុជាប្រចាំជប៉ុនបានលើកទឹកចិត្តដល់ពលរដ្ឋខ្មែររស់នៅជប៉ុន ពិចារណាឱ្យបានហ្មត់ចត់ មុនប្រព្រឹត្តនូវអំពើខុសច្បាប់ដែលនាំឱ្យមានការចាប់ខ្លួន ឃុំខ្លួន បាត់បង់ឱកាសការងារ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ផ្ទាល់ខ្លួន និងកិត្តិយសប្រទេសជាតិ។ ជាមួយគ្នានេះ ទូតខ្មែរប្រចាំនៅជប៉ុន​បានប្រកាសជំហរដាច់ណាត់មិនគាំទ្រចំពោះរាល់សកម្មភាពទាំងឡាយណាដែលផ្ទុយនឹងច្បាប់ បើទោះបីកន្លងមក ស្ថានទូត ធ្លាប់បានជួយប្រជាពលរដ្ឋដែលមានបញ្ហាខុសច្បាប់ក្នុងប្រទេសជប៉ុនក្ដី។

ទូតជប៉ុនបានបញ្ជាក់ថា កន្លងមក ស្ថានទូតខ្មែរនៅជប៉ុនក៏បានពិភាក្សាជាមួយក្រសួង ស្ថាប័នជប៉ុន ស្នើសុំឱ្យមានវិធានការផ្លូវច្បាប់ ចំពោះមេខ្យល់បោកបញ្ឆោតកម្មសិក្សាការី ទៅធ្វើការខុសច្បាប់ និងចំពោះនិយោជកជប៉ុន ដែលបានទទួលកម្មសិក្សាការីខុសច្បាប់ទៅធ្វើការនៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន។

លើសពីនេះ ស្ថានទូតក៏បានស្នើសុំពលរដ្ឋខ្មែរសិក្សាស្វែងយល់ឱ្យបានទូលំទូលាយពី “សៀវភៅសម្រាប់កម្មសិក្សាការី ហ្វឹកហ្វឺនជំនាញ” រៀបចំដោយអង្គការហ្វឹកហ្វឺនជំនាញសម្រាប់ជនបរទេស (OTIT) ដែលបានសង្ខេបលម្អិតអំពីសិទ្ធិ កាតព្វកិច្ច បែបបទការងារ នីតិវិធីដោះស្រាយការងារ អាស័យដ្ឋាន និងព័ត៌មានទំនាក់ទំនងក្នុងករណីដែលមានបញ្ហាការងារ ឬការរស់នៅជាយថាហេតុ។

បន្ថែមពីនេះ ស្ថានទូត ស្នើសុំកម្មសិក្សាការី និងពលករជំនាញខ្មែរដែលកំពុងធ្វើការក្នុងប្រទេសជប៉ុនទាំងអស់ មេត្តាចូលរួមគោរពច្បាប់ឱ្យបានហ្មត់ចត់ ខិតខំធ្វើការ និងអភិវឌ្ឍសមត្ថភាពជំនាញ ជាពិសេស កុំជឿតាមការអូសទាញរបស់មេខ្យល់ទៅធ្វើការខុសច្បាប់ ដែលនាំឱ្យបាត់បង់ប្រយោជន៍ការងាររបស់ខ្លួន។

ជាចុងក្រោយ ទូតខ្មែរប្រចាំប្រទេសជប៉ុនគូសបញ្ជាក់ថា ការខិតខំបំពេញការងារ និងចូលរួមអនុវត្តច្បាប់របស់ពលករខ្មែរ គឺជាការចូលរួមថែរក្សាកិត្តិយសប្រទេសជាតិ និងជាកត្តាជម្រុញលើកទឹកចិត្តដល់និយោជកជប៉ុនឱ្យធ្វើការជ្រើសរើសកម្លាំងពលកម្មខ្មែរមកធ្វើការនៅតាមរោងចក្រ-សហគ្រាសរបស់ខ្លួនឱ្យកាន់តែច្រើន៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម