Connect with us

ជីវិតកម្សាន្ដ

តួឯកប្រុសរឿង “The Glory” ចូលបម្រើយោធាស្ងាត់ៗ

បានផុស

នៅ

ខុសពីតារាកូរ៉េដទៃទៀត ដែលប្រកាសជាសាធារណៈនូវការចុះឈ្មោះ និងពេលវេលាចូលបំពេញកាតព្វកិច្ចយោធា តារាសម្តែង Lee Do Hyun តួឯកប្រុសក្នុងរឿង “The Glory” បានចូលបម្រើការងារយ៉ាងស្ងាត់ៗ ទាល់តែតារាប្រុសរូបបង្ហោះរូប ទើបគ្រប់គ្នាសម្ដែងការភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ទស្សនិកជនពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបភាពតារាប្រុស Lee Do Hyun បានចែកចាយលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ព្រោះវាជារូបភាពឯកសណ្ឋានយោធា ដែលតួឯករឿង “The Glory” រូបនេះបានចូលបំពេញតួនាទីអស់រយៈពេល ​១៦ថ្ងៃមកហើយ។

ប្រភពពី Koreaboo បានឱ្យដឹងថា Lee Do Hyun បានចូលបម្រើការងារជាយោធាតាំងពីថ្ងៃទី១៤ ខែសីហា មកម្ល៉េះ ដោយលោកកំពុងហ្វឹកហ្វឺនបម្រើការក្នុងជួរកងទ័ពអាកាសកូរ៉េ។ ជាមួយគ្នានោះ ទីភ្នាក់ងាររបស់តារាវ័យ ២៨ឆ្នាំ បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ដែរថា Lee Do Hyun បានចុះឈ្មោះបម្រើយោធានៅថ្ងៃទី១៤ ដោយទទួលបានការហ្វឹកហ្វឺនថ្នាក់មូលដ្ឋាននៅមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកថ្មី ហើយនឹងត្រូវបំពេញកាតព្វកិច្ចយោធាជាកងទ័ពអាកាសកូរ៉េ។ លោកនឹង​គ្មានវត្តមានក្នុង​ព្រឹត្តិការណ៍​ណា​មួយ​ចាប់តាំងពី​ថ្ងៃ​ចូលធ្វើការ រហូតដល់គម្រប់២ឆ្នាំ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ខ្សែភាពយន្ត Jennie សម្ដែងលើកដំបូង ប្រកាសលុបចោលវគ្គ២ ព្រោះខ្លឹមសារផ្លូវភេទ

ចុចអាន៖ អាយុ​​ ៥០ឆ្នាំ ស្អែកខានស្អែកហើយ តួអាសអាភាស Shu Qi សម្រស់នៅតែមិនខុសពី ២០ឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ចោទកម្ពុជាបង្កើត CoolApp ដើម្បីយកការណ៍ ឯកឧត្ដម ឌី វិជ្ជា ចោទសួរទៅវិញថាតើ Appរបស់ប្រទេសមហាអំណាចបង្កើតដើម្បីអ្វី?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់ម្នាក់ និង​របួស​៦​នាក់ ក្នុង​ហេតុការណ៍​បាក់​ស្រុត​ដំបូល​​ព្រលាន​យន្តហោះ​ឥណ្ឌា

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ធនធានដ៏សំខាន់ និងជាមរតកមនុស្សរស់ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាព ក្នុងវ័យ ៨០ ឆ្នាំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ខ្លឹមសារសំខាន់ៗ នៃការជជែកដេញដោលគ្នាបែកផ្សែង ៩០នាទី រវាង ត្រាំនិងបៃដិន

សន្តិសុខសង្គម២១ ម៉ោង មុន

ចិញ្ចើមផ្លូវជាប់របងវិទ្យាល័យព្រះយុគន្ធរ ក្លាយជាកន្លែងលក់ដូរ និងចំណតរថយន្ដយ៉ាងអនាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម