Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង សង្ស័យថា ការធ្លាក់យន្តហោះរបស់លោក Prigozhin អាចជាចេតនារបស់មនុស្ស

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី មិនច្រានចោលចេតនារបស់មនុស្សឡើយ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដែលបានសម្លាប់ចៅហ្វាយនាយក្រុមទាហានស៊ីឈ្នួល Wagner លោក Evgeny Prigozhin ហើយនឹងពិចារណាគ្រប់សេណារីយ៉ូដែលអាចធ្វើទៅបាន។

មេទាហានស៊ីឈ្នួល Wagner លោក Evgeny Prigozhin (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធទី៣០ខែសីហាថា “ច្បាស់ណាស់ថា មានហេតុផលផ្សេងៗគ្នា ដែលយើងកំពុងយកមកពិចារណា។ ក្នុង​ចំណោមនោះ យើងក៏កំពុងពិចារណា អំពី​អំពើ​ឃោរឃៅ​ដែលជា​ចេតនារបស់មនុស្សដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបាន​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​រង់ចាំ​ព័ត៌មាន​ថ្មីៗ​ជា​ផ្លូវ​ការ​ពីក្រុម​អ្នក​ស៊ើបអង្កេតសិន។

ដោយឡែក នៅពេលសួរអំពីសេចក្តីរាយការណ៍របស់ Reuters ដែលអះអាងថា ទីក្រុងមូស្គូបានបដិសេធការផ្តល់ជំនួយពីអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលនោះ លោក Peskov និយាយថា មិនអាចមានកិច្ចពិភាក្សាលើទិដ្ឋភាពអន្តរជាតិណាមួយឡើយ ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងក្នុងស្រុកតែប៉ុណ្ណោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ TVR)

គួរបញ្ជាក់ជាថ្មី យន្តហោះពាណិជ្ជកម្មដែលធ្លាក់នៅតំបន់ Tver កាលពីថ្ងៃពុធសប្តាហ៍មុន គឺត្រូវបានផលិតដោយក្រុមហ៊ុនប្រេស៊ីល Embraer។ មនុស្សទាំង១០នាក់ដែលជិះក្នុងនោះ ត្រូវបាត់បង់ជីវិត រួមទាំងថៅកែទាហានស៊ីឈ្នួល Wagner និងសហការីជិតស្និទ្ធបំផុតរបស់គាត់មួយចំនួនផងដែរ។

ការស្លាប់របស់លោក Prigozhin កើតឡើងត្រឹមពីរខែប៉ុណ្ណោះ បន្ទាប់ពីគាត់រៀបចំការបះបោរ ដោយនាំកូនទាហាន Wagner ចូលទៅទីក្រុងមូស្គូ ប៉ុន្តែត្រូវបរាជ័យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ពិធីបុណ្យសពរបស់លោក Prigozhin រៀបចំនៅកន្លែងបិទជិត, អនុញ្ញាតឲ្យមនុស្សពីរបីនាក់ប៉ុណ្ណោះ ចូលរួម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម