ព័ត៌មានអន្ដរជាតិ
បក្សចលនាឆ្ពោះទៅមុខ ដាក់គោលដៅឈ្នះការបោះឆ្នោតលើកក្រោយ និងបង្កើតរដ្ឋាភិបាលថ្មី
ថ្វីបើបច្ចុប្បន្ន គណបក្សចលនាឆ្ពោះទៅមុខ កំពុងយកចិត្តទុកដាក់លើការបែងចែកតំណែងរដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែពួកគេបានដាក់គោលដៅសម្រាប់ការបោះឆ្នោតលើកក្រោយ ដោយប្រកាសថា ខ្លួនមានគោលបំណងឈ្នះការបោះឆ្នោតនោះ និងក្លាយជារដ្ឋាភិបាលមួយ។

គណបក្សនេះ បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃពុធទី៣០ខែសីហា ខណៈរបៀបវារៈ ក៏រួមបញ្ចូលទាំងកិច្ចពិភាក្សាអំពីជំហររបស់ខ្លួនក្នុងនាមជាក្រុមប្រឆាំងផងដែរ។
អ្នកនាំពាក្យគណបក្សលោកស្រី Pukkamon Nunarnan និយាយថា ក្នុងនាមជាបក្សប្រឆាំង, ចលនាឆ្ពោះទៅមុខ នឹងបង្កើតភាពជាដៃគូជាមួយបក្សផ្សេងទៀត ដើម្បីគ្រប់គ្រងរដ្ឋាភិបាល។
អ្នកស្រីថ្លែងថា “យើងត្រូវតែតាមដានរដ្ឋាភិបាលចម្រុះនេះ រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ប្រហែលជាមិនអាចអនុវត្តគោលនយោបាយទាំងអស់ ដែលខ្លួនបានសន្យាចំពោះប្រជាជននោះទេ។ ចលនាឆ្ពោះទៅមុខ ចង់បង្ហាញថា គណបក្សបានត្រៀមខ្លួនធ្វើជារដ្ឋាភិបាល ក្នុងការបោះឆ្នោតបន្ទាប់”។
គួរបញ្ជាក់ជាថ្មី គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតឆ្នាំ២០២៣ ជាមួយនឹងអាសនៈសមាជិកសភាចំនួន១៥១ ប៉ុន្តែលោក Pita មិនទទួលបានតំណែងជានាយករដ្ឋមន្ត្រីឡើយ ដោយសារតែមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ លោក សេតថា អាចឲ្យកសិករថៃ ផ្អាកសងបំណុល៣ឆ្នាំ ដើម្បីជំរុញវិស័យកសិកម្ម ជួយសេដ្ឋកិច្ច

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ