ព័ត៌មានជាតិ
រដ្ឋបាលរាជធានីកំពុងជួសជុលផ្លូវសំបុកមាន់ និងអ៊ុតកៅស៊ូAC នៅមហាវិថីព្រះនរោត្តម
ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារធ្វើការជួសជុលផ្លូវចំនួន២៩ខ្សែ ដែលទទួលរងខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកឡើងវិញជាបន្ទាន់ ។
ជាក់ស្ដែង នៅក្នុងពេលនេះក្រុមការងារជួសជុលថែទាំផ្លូវដែលទទួលរងការខូចខាតដោយទឹកជំនន់នេះបានជួសជុលផ្លូវសំបុកមាន់ និងអ៊ុតកៅស៊ូAC កម្រាស់០.៥សង់ទីម៉ែត្រនៅតាមបណ្តោយមហា វិថីព្រះនរោត្តម ក្នុងខណ្ឌដូនពេញ ដោយចាប់ពីរង្វង់មូលរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ ដើម្បីដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានងាយស្រួលក្នុងការធ្វើដំ ណើរទៅមក និងដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ស្អាតផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងជួសជុលផ្លូវខូចខាតឡើងវិញ ដោយសារជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញទាំង២៩ខ្សែខាងលើនេះរួមមាន៖ នៅខណ្ឌដូនពេញ មានចំនួន១៦ខ្សែ ក្នុងនោះ រួមមាន៖ ទី១ ផ្លូវលេខ២១៤ ដោយចាប់ពី មហាវិថីព្រះមុនីវង្សរហូតដល់ផ្លូវលេខ១៩ ។
ទី២ មហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំរហូតដល់វិមានឯករាជ្យ ។ ទី៣ ផ្លូវលេខ ១៣០ ចាប់ពីផ្សារធំថ្មីរហូតដល់មហាវិថីព្រះនរោត្តម។ ទី៤ ផ្លូវលេខ៥៣ ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ១១០ ។ ទី៥ ផ្លូវលេខ១០៨ ចាប់ពីមហាវិថីព្រះមុនីវង្សរហូតដល់មហាវិថីព្រះស៊ីសុវត្ថិ។ ទី៦ ផ្លូវលេខ១១៨ ចាប់ពី មហាវិថីព្រះមុនីវង្ស ដល់មហាវិថីព្រះស៊ីសុវត្ថិ ។ ទី៧ ផ្លូវលេខ១២០ ចាប់ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ ១១៨ ។ ទី៨ ផ្លូវលេខ១៣ ចាប់ពីមហាវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ ១៧៨។ ទី៩ ផ្លូវលេខ៩០ ចាប់ពីផ្លូវលេខ៤៧ រហូតដល់មហាវិថីព្រះស៊ីសុវត្ថិ ។ ទី១០ ផ្លូវលេខ១៨៤ ចាប់ពីមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៩ ។ ទី១១ រង្វង់មូលកួចកាណុង។ ទី១២ ផ្លូវលេខ៧២ ចាប់ពីរង្វង់មូលកួចកាណុង ដល់មហាវិថីព្រះស៊ីសុវត្ថិ។ ទី១៣ ផ្លូវលេខ៧៤ ចាប់ពីរង្វង់មូលកួចកាណុងដល់មហាវិថីព្រះស៊ីសុវត្ថិ។ ទី១៤ ផ្លូវលេខ ៧៦ ចាប់ពីមហាវិថីព្រះមុនីវង្សរហូត ផ្លូវលេខ៤៧ ។ ទី១៥ ផ្លូវលេខ៤៧ ចាប់ពីរង្វង់មូលកួចកាណុងដល់រង្វង់មូលវត្តភ្នំ។ ទី១៦ ផ្លូវលេខ៥១ ចាប់ពីផ្លូវលេខ១១៤ ដល់មហាវិថី ព្រះសីហនុ ។ នៅខណ្ឌទួលគោក ផ្លូវដែលត្រូវធ្វើការជួសជុលមានចំនួន៧ខ្សែនោះគឺ៖ ១ ផ្លូវលេខ ៣២៩ ចាប់ពីផ្លូវលេខ៥៩៤ដល់ ផ្លូវ៥៩៦ ។ ២ ផ្លូវលេខ៥៩៤ ចាប់ពីផ្លូវលេខ៥៩៦ ដល់ផ្លូវលេខ៣១៧ ។ ៣ ផ្លូវលេខ៦០០ ចាប់ពីផ្លូវលេខ៣១៣ផ្លូវលេខ ៦០៦ ។ ៤ ផ្លូវលេខ២៨៥ ចាប់ពីផ្លូវលេខ៥១៦ដល់ផ្លូវ៦០៨ ។ ៥ ផ្លូវលេខ៥៥៦ ចាប់ពីផ្លូវលេខ២៨៧ដល់ផ្លូវលេខ២៨៥ ។ ៦ ផ្លូវលេខ៥៦០ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។ ៧ ផ្លូវលេខ២៦២ ចាប់ពីផ្លូវលេខ២៨៧ ដល់ផ្លូវលេខ២៨៥។

ចំណែកនៅខណ្ឌឫស្សីកែវមាន១ខ្សែនៅលើផ្លូវជាតិលេខ៥ ដោយចាប់ពីគីឡូម៉ែត្រលេខ៦ ដល់គីឡូម៉ែត្រលេខ៩ ដោយត្រូវជួសជុលគ្រឹះជាមួយនឹងការកៅស៊ូឡើងវិញ។
នៅខណ្ឌចំការមន មាន១ខ្សែដែរ គឺផ្លូវលេខ៩៩ ដោយចាប់ផ្ដើមពីផ្លូវលេខ ៤៣២ ដល់ផ្លូវលេខ៤៨៤ជាផ្លូវដែលត្រូវអ៊ុតកៅស៊ូ។

នៅខណ្ឌច្បារអំពៅមានចំនួន២ខ្សែ គឺផ្លូវលេខ៣៦១ ដោយចាប់ផ្ដើមពីផ្លូវជាតិលេខ១ដល់ផ្លូវលេខ៦៤៤ និងអ៊ុតកៅស៊ូ១ខ្សែទៀតនៅលើស្ពានព្រះមុនីវង្សចាស់។
ចំណែកនៅខណ្ឌមានជ័យ មានចំនួន២ខ្សែ គឺផ្លូវ ហ៊ុននាង ចាប់ពីផ្លូវជាតិលេខ២ ដល់ផ្លូវ ៦០ម៉ែត្រនិងមួយខ្សែទៀត នៅលើផ្លូវ៦០ម៉ែត្រដោយចាប់ផ្ដើមពីផ្លូវ២៧២ដល់ផ្លូវជាតិលេខ២ ៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?