ព័ត៌មានអន្ដរជាតិ
អគ្គិភ័យ ឆាបឆេះប្លុកផ្ទះល្វែងនៅអាហ្វ្រិកខាងត្បូង ស្លាប់មនុស្ស៥៨នាក់ ខណៈជាង៤០នាក់ រងរបួស
នៅថ្ងៃព្រហស្បតិ៍ទី៣១ខែសីហា មនុស្សចំនួន៥៨នាក់ត្រូវបាត់បង់ជីវិតនិងជាង៤០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅ បានឆាបឆេះប្លុកផ្ទះល្វែងមួយ ក្នុងទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង ទាំងកណ្តាលយប់។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរក្រុង Johannesburg មិនទាន់ដឹងច្បាស់ថា អ្វីដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងនោះទេ។
អ្នកនាំពាក្យនៃសេវាសង្គ្រោះបន្ទាន់លោក Robert Mulaudzi បានប្រាប់ BBC ថា ក្រុមអ្នកពន្លត់អគ្គិភ័យ អាចជួយសង្គ្រោះមនុស្សខ្លះ ចេញពីអគារកម្ពស់ប្រាំជាន់បាន។ លោកបន្តថា ប្រតិបត្តិការស្វែងរកជនរងគ្រោះផ្សេងទៀត កំពុងបន្ត។
យោងតាមសាក្សី, មានមនុស្សយ៉ាងតិច២០០នាក់ រស់នៅក្នុងអគារនោះ។
សាកសពជាច្រើនត្រូវបានគេមើលឃើញនៅត្រៀបត្រាតាមដងផ្លូវ ខណៈអាជ្ញាធរអះអាងថា តួលេខអ្នកស្លាប់ អាចកើនឡើងបន្ថែមទៀត ព្រោះមានមនុស្សច្រើនជាប់នៅខាងក្នុងអគារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ផ្ទុះឆេះស្ថានីយប្រេងឥន្ធនៈនៅរុស្ស៊ី ស្លាប់មនុស្ស ៣០នាក់ (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា