សន្តិសុខសង្គម
តម្រួតថៃចាប់ស្ត្រីខ្មែរ ៣ នាក់ រឿងធ្វើត្រីងៀតលក់
ស្ត្រីខ្មែរចំនួន ៣ នាក់ ដែលបម្រើការងារជាមួយស្វាមីនៅក្នុងប្រទេសថៃ ត្រូវបានតម្រួតថៃចាប់ខ្លួន ដោយពិន័យជាប្រាក់ក្នុងម្នាក់១មុឺនបាត ពីបទធ្វើត្រីងៀតលក់ ដោយគ្មានច្បាប់អនុញ្ញាត។
ក្នុងចំណោមស្ត្រីទាំង៣នាក់ ដែលកំពុងជាប់ក្នុងកន្លែងឃុំឃាំងបណ្តោះអាសន្នក្នុងខេត្ត ភិតបុរី គឺនាង វ៉ាន់សុី ឆៃដា អាយុ២៥ឆ្នាំ បានបង្ហោះហ្វេសប៊ុកដោយបានលើកឡើងថា កាលពីថ្ងៃទី ២៥ សីហា កន្លងទៅថ្មីៗនេះ រូបនាងជាមួយ និងស្វាមីបានចូលមកធ្វើការនៅក្នុងរោងចក្រមួយកន្លែង។

នាងបានបន្តថា ក្រៅម៉ោងធ្វើការប្តីរបស់នាងបានចេញទៅរកត្រីព្រោះនៅក្បែកន្លែងដែលនាងស្នាក់នៅ មានបឹងមួយកន្លែងសំបូរត្រី។ ក្រៅពីបរិភោគ ដោយសារត្រីសល់ច្រើនពេក នាងក៏បែកគំនិតធ្វើជាត្រីប្រលាក់ និងវះងៀតហាលឱ្យស្ងួតទើបនាំយកទៅលក់ក្នុងផ្សារក្បែផ្ទះដើម្បីបានលុយខ្លះទុកចិញ្ចឹមក្រពះ។
នៅពេលនោះដែរក៏ស្រាប់តែមានតម្រួតចុះមកចាប់នាងរួមទាំងស្ត្រី២នាក់ទៀត ដែលលក់ត្រីងៀតដូចគ្នា ដោយចោទប្រកាន់ថា ធ្វើត្រីប្រលាក់ និងត្រីងៀតលក់ដោយគ្មានច្បាប់អនុញ្ញាត ព្រោះអាចខ្វះអនាម័យផង និងប៉ះពាល់ដល់មុខរបរពលរដ្ឋថៃផង ដោយច្បាប់នៅក្នុងប្រទេសថៃមិនអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ប្រកបមុខរបរឯកជនណាមួយ ជាន់គ្នាជាមួយមុខរបរជនជាតិថៃឡើយ ដោយតម្រួតបាននាំខ្លួនស្ត្រីទាំង៣នាក់ យកទៅឃុំខ្លួនជាបណ្តោះអាសន្ន និងដាក់ពិន័យក្នុងម្នាក់ៗចំនួន១មុឺនបាត។

ក្រោយមកស្ត្រីខ្មែរទាំង៣នាក់ បានព្រមប្រគល់ប្រាក់ចំនួន៣មុឺនបាតទៅឱ្យតម្រួតហើយ ដើម្បីបានរួចផុតពីទោសទណ្ឌ ប៉ុន្តែផ្ទុយទៅវិញ តម្រួតមិនបានដោះលែងតាមពាក្យដែលបានសន្យានោះទេដោយគេបានបញ្ជូនឯកសារទៅតុលាការថែមទៀតផង និងបានសម្រេចបញ្ជូនខ្លួនស្ត្រីទាំងនេះមកកម្ពុជាវិញក្នុងអំឡុងសប្តាហ៍ក្រោយ ទើបស្ត្រីទាំង៣នាក់សម្រេចបង្ហោះហ្វេសប៊ុកសុំឱ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃជួយអន្តរាគមន៍។
នៅទីបំផុតការឃុំខ្លួនបានតែ១២ម៉ោងប៉ុណ្ណោះក៏ត្រូវបានដោះលែងដោយសារមានការអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងបានធ្វើការងារនៅទីនោះជាបន្តទៀត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?