ជីវិតកម្សាន្ដ
តារាកូនកាត់ខ្មែរ-ថៃ ណា សាឌី ត្រេកអរខ្លាំងបានចូលសញ្ជាតិថៃ ខណៈរង់ចាំអស់ ៥ ឆ្នាំ
ទីបំផុតការរង់ចាំរបស់តារាសម្ដែង និងជាពិធីការិនីកូនកាត់ខ្មែរ-ថៃ កញ្ញា ណា សាឌី បានសម្រេចបំណងហើយបន្ទាប់ពីនាងបានចូលជាសញ្ជាតិថៃ ខណៈប្រើពេលរង់ចាំអស់រយៈពេលជាង ៥ឆ្នាំមកនេះ។
តារាស្រីកញ្ញា ណា សាឌី នាងគឺជាកូនកាត់ដែលមានម្តាយជាជនជាតិខ្មែរ ចំណែកឯឪពុកជាជនជាតិថៃហើយកញ្ញា ណា សាឌី បច្ចុប្បន្នក៏ជាពិធី ការិនី និងតារាសម្ដែងកំពុងទទួលបានគាំទ្រច្រើន ពីសំណាក់មហាជន ហើយរឿងការងារវិញនាងក៏មានភាពមមាញឹកច្រើនផងដែរ។
កញ្ញា ណា សាឌី ក្រោយទទួលបានការចូលសញ្ជាតិថៃ នាងបានសម្ដែងអារម្មណ៍ត្រេកអរខ្លាំង ដោយក្នុងនោះ ណា សាឌី បានបញ្ជាក់ឲ្យដឹងពីក្តីរំភើបថា«ទីបំផុត ខ្ញុំទទួលបានសញ្ជាតិថៃហើយក្រោយរង់ចាំជាង៥ឆ្នាំហើយ ពេលនេះជាប្រជាជនថៃពេញលេញនឹងគេហើយ»។
ដោយឡែក បើក្រឡេកទៅមើលពីជីវិតឯកជនក្រៅសិល្បៈរបស់ស្រីស្អាត ណា សាឌី កន្លងមកនាងតែងបង្ហាញនូវភាពស្រស់ស្រាយជាមួយ នឹង រូបសម្ផស្សដ៏ស្រស់សោភាគួរឲ្យគយគន់មិនជិនណាយ។ ណា សាឌី ក៏ត្រូវបានមហាជនតែងសរសើរពីអត្តចរិតរួសរាយជាមួយភាពទាក់ទាញដ៏លេចធ្លោ តាមរយៈសមត្ថភាពសម្តែង និងទេពកោសល្យសិល្ប:ផ្សេងៗជាដើម។
គួររម្លឹកថា កញ្ញា ណា សាឌី ដែលមានឈ្មោះហៅក្រៅ ថាក្វាន់ៗ កូនកាត់ខ្មែរ-ថៃ រូបនេះគឺ កន្លងមកបានវិវឌ្ឍខ្លួនពីអ្នកអានព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៍ ប្រែមកធ្វើជាពិធីការិនីកម្មវិធី «តន្ត្រីខារ៉ាបាវ» និង «ពិភពរីករាយ » ជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល