Connect with us

ជីវិតកម្សាន្ដ

ហេង នរៈកក្កដា ហួសចិត្តអ្នករិះគន់ សុខុម រចនា ថា The Voice អកកេះ

បានផុស

នៅ

រៀមច្បង​សិល្បៈ​តារា​ប្រុស​រាង​សង្ហា​លោក ហេង នរៈកក្កដា បាន​សម្ដែង​ក្ដី​ហួសចិត្ត​ជា​ខ្លាំង បន្ទាប់ពី​មាន​មតិ​រិះគន់​មួយ​ចំនួន​ទៅ​លើ កញ្ញា សុខុម រចនា ដែល​ជា​បេក្ខភាព​ប្រឡង​កម្មវិធី​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក​ថា​ជា The Voice អក​កេះ អកកាដង់ ឬ អ្នក​ច្រៀង​តាម​រោងការ​ជាដើម…។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុច​នេះ​ធ្វើ​ឲ្យ​តារា​សម្ដែង​លោក ហេង នរៈកក្កដា បាន​ចោទ​ជា​សំណួរ​ទៅកាន់​អ្នក​ដែល​រិះគន់​វិញ ថា តើ​អ្នក​ច្រៀង​តាម​រោងការ និង​កម្មវិធី​ផ្សេងៗ​គ្នា ជា​មនុស្ស​គ្មាន​តម្លៃ​ក្នុង​សង្គម​មួយ​នេះ ឬ ក្នុង​ការ​ប្រឡង​កម្មវិធី​ចម្រៀង​ផ្សេងៗ ឬ​យ៉ាងណា?។

តារា​ប្រុស​លោក ហេង នរៈកក្កដា បាន​លើក​ឡើង​ថា «ខ្ញុំ​នៅតែ​មិន​យល់​ហេតុអ្វី​បាន​ម្នាក់ៗ រិះគន់​លើ​គាត់​ថា The Voice អក​កេះ អកកាដង់? អ្នក​ច្រៀង​តាម​រោងការ អកកេះ នឹង​ជា​ជន​ថោកទាប​ដែល​សង្គម​ស្អប់​ខ្ពើម​មែន​ទេ? ខ្ញុំ​បាន​ឃើញ​មាន​គេ​សើច​ចំអក​គាត់​ជា​ច្រើន តើ​អ្នក​ច្រៀង​តាម​រោងការ​កម្មវិធី​ផ្សេងៗ គ្នា ជា​មនុស្ស​គ្មាន​តម្លៃ​ក្នុង​សង្គម​មួយ​នេះ ឬ ក្នុង​ការ​ប្រលង​កម្មវិធី​ចម្រៀង​ផ្សេងៗ ឬ​យ៉ាងណា​?»។

លោក ហេង នរៈកក្កដា បាន​និយាយ​ទៀត​ថា «បើ​មិន​ពេញចិត្ត​អូស​ចោល​ទៅ គាត់​ក៏​ជា​មនុស្ស​មាន​ការ​ឈឺចាប់​ដែរ តែ​យ៉ាងណា​កុំ​មាន​ភាព​រើសអើង​ក្នុង​សង្គម»។

ដោយឡែក​សម្រាប់​សាមីខ្លួន កញ្ញា សុខុម រចនា ក្រោយ​ការ​ប្រឡង​ធ្លាក់​ត្រឹម​វគ្គ Live Show នាង​ក៏បាន​អះអាង​ពី​ឆន្ទៈ​របស់​ខ្លួន​ផង​ដែរ​។ ក្នុង​នោះ នាង លើក​ឡើង​ថា «ខ្ញុំ​មិន​បោះបង់​ទេ ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ខិតខំ​ប្រឹងប្រែង​តស៊ូ​ដើម្បី​សម្រេច​ក្ដី​ស្រមៃ​នៅ​ថ្ងៃ​ណាមួយ អរគុណ​ពុក​ម៉ែ​បង​ប្អូន​ទាំងអស់​គ្នា​សម្រាប់​ការ​អាណិត​ស្រឡាញ់​គាំទ្រ​នាង​ខ្ញុំ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម