Connect with us

ព័ត៌មានជាតិ

ប្រទេសក្នុងតំបន់អាស៊ី ចង់ឃើញពិភពលោកគ្មានអាវុធគីមី

បានផុស

នៅ

នៅ​កិច្ចប្រជុំក្នុងតំបន់អាសុី​ដែល​បានបិទបញ្ចប់នៅ​ខេត្ត​សៀមរាបបាន​ទទួលលទ្ធផលជាផ្លែផ្កា ដោយបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីនៃរដ្ឋភាគីរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) បានលើកឡើងពីការចង់បានឲ្យពិភពលោកមួយគ្មានអាវុធគីមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញាចិត្តរបស់រដ្ឋភាគីនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំអាជ្ញាធរជាតិថ្នាក់តំបន់លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ដែល​រៀបចំឡើងនៅ​ក្រុង​សៀមរាប​ចាប់​ពីថ្ងៃ ២៩ ដល់ ៣១​ សីហា​ ២០២៣។ ក្នុងកិច្ចប្រជុំនោះ ក៏ទទួលបានធាតុចូលកើតចេញពីលទ្ធផលកិច្ចពិភាក្សាពីគ្រប់រដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី​ដើមី្បជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តនៅតាមរដ្ឋភាគីនីមួយៗផងដែរ។

ប្រធានសាខាគាំទ្រការអនុវត្តនៃអង្គការហាមឃាត់អាវុធគីមី (OPCW) កញ្ញា Beatrix Lahoupe បានថ្លែងថា កិច្ចប្រជុំរយៈពេលបីថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការស្វែងរកចំណុចខ្លាំងចំណុចខ្សោយ និងធាតុចូលថ្មីៗបន្ថែមទៀត។ កញ្ញាក៏បានថ្លែងនូវការអរគុណចំពោះភាគីកម្ពុជា ដែលជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំនេះបានដំណើរការទៅដោយរលូន ទទួលបានលទ្ធផលជាផ្លែផ្កាជាទីមោទនៈខ្ពស់។

លោកឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយកនាយកដ្ឋានគ្រប់គ្រងសារធាតុគីមីនៃអាជ្ញាធរជាតិ​ទប់ស្កាត់​អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានថ្លែងថា ក្នុងរយៈបីថ្ងៃនេះសមាជិកនៃកិច្ចប្រជុំបានធ្វើការពិភាក្សាយ៉ាងសកម្ម អំពីធាតុចូល និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងចំណោមអ្នកចូលរួមទាំងអស់។

លោកថា រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអាវុធគីមី នឹងពង្រឹងទំនាក់ទំនង និងការចូលរួមបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីសម្រេច​បាននូវការអនុវត្តប្រកបដោយជោគជ័យនៃ CWC ក្រោមការដឹកនាំ និងគោលការណ៍ណែនាំរបស់ អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលនឹងអាចធានាដល់តំបន់អាស៊ី និងតំបន់ពិភពលោកទាំងមូលដើម្បីរស់នៅដោយគ្មានការគំរាមកំហែងដោយអាវុធគីមី។

កិច្ចប្រជុំនេះទទួលបានការពិភាក្សាយ៉ាងសកម្ម ធាតុចូលនិងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងចំណោមរដ្ឋភាគីទាំងអស់។ លោកសង្ឃឹមថា រដ្ឋភាគីទាំងអស់នៃអនុសញ្ញាអាវុធគីមី នឹងពង្រឹងទំនាក់ទំនង និងការចូលរួមបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីសម្រេចបាននូវការអនុវត្តប្រកបដោយជោគជ័យនៃ CWC ក្រោមការដឹកនាំ និងគោលការណ៍ណែនាំរបស់ OPCW ដែលនឹងអាចធានាដល់តំបន់អាស៊ី និងតំបន់។

ពិភពលោកទាំងមូលដើម្បីរស់នៅដោយគ្មានការគំរាមកំហែងដោយអាវុធគីមី។ ចាប់តាំងពីបានបង្កើតអនុសញ្ញាអាវុធគីមី (CWC) និង អង្គការហាមឃាត់អាវុធគីមី (OPCW)មក បានជួយបង្កើតពិភពលោកឲ្យកាន់តែមានសុវត្ថិភាព សម្រាប់យើងទាំងអស់គ្នាទោះបីជាគ្រប់សមាជិករដ្ឋទាំងអស់បានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតដិតទាំងទ្វេភាគីនិងពហុភាគី ជាពិសេសគោរពអនុលោម ទៅតាមច្បាប់អនុសញ្ញាអាវុធគីមីបានយ៉ាងល្អ ដែលបង្ហាញថាជាការដឹកនាំជា ប្រសិទ្ធិភាពរបស់ OPCW ពួកយើងនៅតែឃើញការកើតឡើងនៃការគម្រាម កំហែងអាវុធគីមីនិងមិនសុវត្ថិភាព ដែលវាជាការព្រួយបារម្ភដែលតម្រូវឲ្យ យើងបន្តខិតប្រឹងប្រែងគ្រប់វិធីសាស្ត្រដែលផ្ដល់ និងកំណត់ ក្នុងអនុសញ្ញាអាវុធគីមី ។

លោកឧត្តមសេនីយ៍ទោ នឿន វិទ្យា បាន​បញ្ជាក់​ថា ដើម្បីរស់នៅលើពិភពលោកនេះដោយគ្មានអាវុធគីមី ត្រូវការ​ចូលរួម​ទាំងអស់គ្នា​ មិនអាចធ្វើបានដោយពឹងផ្អែកតែប្រទេសមួយឬអង្គការណាមួយបានទេ គឺមានតែការសហការណ៍គ្នាទើបឲ្យការអនុវត្តអនុសញ្ញានេះបានជោគជ័យ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម