ព័ត៌មានជាតិ
សហគ្រិនខ្មែរ នឹងបើកការប្រកួតពានរង្វាន់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ ២០២៣
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៣ (Khmer Enterprise SMEs Awards Competition ២០២៣) បានប្រកាសស្វែងរកសហគ្រិនឆ្នើម ដើម្បីចូលរួមប្រកួត ទៅតាមវិស័យអាទិភាពរបស់សហគ្រិនខ្មែរ ពោលគឺ៖ វិស័យកសិកម្ម សេវាកម្ម បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា និងផលិតកម្ម។
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ មិនត្រឹមតែជាវេទិការប្រកួតធ្វើបទបង្ហាញអាជីវកម្ម តែប៉ុណ្ណោះទេ ប៉ុន្តែសហគ្រិនខ្មែរ ក៏បានរៀបចំវគ្គត្រៀមខ្លួនក្នុងការប្រកួតបន្ថែមក្នុងអំឡុងពេលប្រកួត ដល់សហគ្រិនដែលជាប់វគ្ជម្រុះផងដែរ។ នេះបើតាមការប្រកាសរបស់សហគ្រិនខ្មែរ។
សហគ្រិនខ្មែរ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង និងជាពិសេសផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម ដែលមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៣ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀត ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ ក្នុងឆ្នាំ២០២៣។ កម្មវិធីប្រកួតនេះ រួមមានពានរង្វាន់សហគ្រិនខ្មែរកម្រិត វិទ្យាល័យ ២០២៣ Khmer Enterpris Highschools Awards Competition និងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ២០២៣ Khmer Enterprise Startups Awards Competition ។
កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យមនេះ នឹងបើកទទួលពាក្យសុំ ចូលរួមចាប់ពីថ្ងៃទី ១២ សីហា នេះតទៅ។
សហគ្រិនខ្មែរ (KE) ជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អត្ថគាហកៈរួមមាន
សហគ្រិនធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗសំដៅជំរុញ នវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
សហគ្រិនដែលមានបំណងចង់ចូលរួមអាចទំនាក់ទំនង +855 10 748 497 អុីមែល: [email protected] និងធ្វើការ CC: [email protected] ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា