KPT+
បង្កើនប្រាក់ចំណូលប្រចាំថ្ងៃប្រសើរជាងមុន ជាមួយ៦ចំណុចនេះ
សង្គមយើងខ្លាចគេដាក់ស្លាកថា ជាមនុស្សលោភលន់ ឬអត់ឃ្លានប្រាក់ ប៉ុន្តែរឿងដែលត្រូវយល់ប្រាក់គឺជាផ្នែកសំខាន់មួយនៃជីវិតមនុស្សគ្រប់គ្នា។
នេះជាគន្លឹះងាយៗ ៦ចំណុចដែលអាចប្រើបានភ្លាមៗ ដើម្បីទាក់ទាញចំណូលរបស់យើងបន្ថែមទៀត ៖
១. ឈប់ធ្វើអ្វីដែលមិនពេញចិត្ត
បើយើងមិនពេញចិត្តរឿងដំបូងដែលយើងធ្វើ គឺត្រូវបញ្ឈប់ភ្លាមៗ ព្រោះអ្វីដែលយើងកំពុងធ្វើ គឺជារឿងដែលកំពុងបង្កើតការមិនពេញចិត្តដល់ខ្លួនឯង ។
អ្វីដែលអស្ចារ្យពីជីវិត គឺជាឱកាសដើម្បីផ្លាស់ប្ដូររឿងនិងទិសដៅរបស់យើង ដោយមិនគិតពីការសម្រេចចិត្តពីអតីតកាល ហើយតែងតែធ្វើការសម្រេចចិត្តបានត្រឹមត្រូវជានិច្ច។
២. កុំឲ្យប្រាក់កំណត់យើងបានឲ្យសោះ
តម្លៃខ្លួនមិនមានអ្វីទាក់ទងនឹងហិរញ្ញវត្ថុរបស់យើងទេ។ មិនថាយើងមានគណនីធនាគារ ៣ លានដុល្លារនៅក្នុងធនាគារនោះទេ ប៉ុន្តែទំនុកចិត្ត គឺមិនត្រូវបោះបង់ចោលឡើយ។
ចង់មាន ហិរញ្ញវត្ថុនឹងធឹងត្រូវយល់ច្បាស់ពីរឿងទាំងនោះ ហើយកុំឲ្យហិរញ្ញវត្ថុមកកំណត់យើងបានឲ្យសោះ។
៣. ចាប់ផ្ដើមផ្ដល់អាទិភាពដល់ប្រាក់ចំណេញខ្លួនឯង
នៅពេលយើងរៀបចំកាលវិភាគប្រចាំសប្ដាហ៍ សូមប្រាកដថា យើងចាប់ផ្ដើមជាមួយនឹងសកម្មភាពផលិតប្រាក់ចំណូល។ ក្នុងចំណោមសកម្មភាពទាំងអស់ ២០ % ត្រូវស្មើនឹង ៨០ % នៃប្រាក់ចំណូលរបស់យើង រកមើលថាតើវាជាអ្វី។ គិតពីរឿងកំពូលៗ ២ ឬ ៣ ដែលយើងត្រូវធ្វើ ដើម្បីបង្កើតប្រាក់ចំណូល ហើយដាក់ចូលទៅក្នុងកាលវិភាគរបស់យើង ដើម្បីបង្កើតប្រាក់ចំណូលបន្ថែម។
សួរខ្លួនឯងជានិច្ចថា តើអ្វីដែលកំពុងតែធ្វើ គឺចំណេញឬអត់?
៤. ចាប់ផ្ដើមដាក់តម្លៃខ្ពស់ជាមួយពេលវេលា
ពេលវេលាមានតម្លៃជាងប្រាក់ យើងអាចរកប្រាក់បានច្រើន តែមិនដែលមានពេលច្រើនទេ។ គ្មានអ្វីដែលមានតម្លៃជាងពេលវេលាដែលវិនិយោគដោយប្រាជ្ញានោះទេ។
យើងទាំងអស់គ្នាមាន ២៤ ម៉ោងដូចគ្នា ហើយនេះជាអ្វីដែលយើងគួរធ្វើ ដើម្បីចាប់ផ្ដើមកំណត់រឿងគ្រប់យ៉ាង។
៥. ឈប់មានលេស
នៅពេលយើងមានលេសកាន់តែកើនឡើង ជីវិតយើងក៏កាន់តែធ្លាក់ចុះដូចគ្នា។ កុំចាំថ្ងៃនោះថ្ងៃនេះ ត្រូវចាប់ផ្ដើមសន្សំឬបង្កើតគណនីធនាគារតូចមួយ ជាការប្រសើរ។
លេសគឺជាជំងឺមួយ យើងតែងតែបង្កើតឡើង ហើយជាបញ្ហារារាំងយើងក្នុងដំណើរការលុយកាក់។
៦. ផ្លាស់ប្ដូរអារម្មណ៍ពីជនរងគ្រោះទៅជាមេដឹកនាំ
បញ្ឈប់ការស្ដីបន្ទោសសេដ្ឋកិច្ច បញ្ឈប់ការស្ដីបន្ទោសអតីតកាលខ្លួនឯង ឈប់បន្ទោសចៅហ្វាយឬក្រុមហ៊ុនរបស់យើង ហើយឈប់គិតថាពិភពលោកនេះអយុត្តិធម៌។
ពេលដែលយើងទទួលខុសត្រូវលើអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើង គឺជាពេលដែលយើងអាចផ្លាស់ប្ដូររឿងនៅក្នុងជីវិតរបស់យើងបានដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនចង់ជោគជ័យ ត្រូវកំណត់សិនថា កត្តាអ្វីធំបំផុតអាចជួយឲ្យយើងទទួលបានជោគជ័យ?
ចុចអាន៖កំពូលទស្សនវិជ្ជាពីព្រះសម្មាសម្ពទ្ធ ដែលនឹងផ្លាស់ប្ដូរជីវិតអ្នក
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ