ព័ត៌មានអន្ដរជាតិ
អាមេរិក សម្រេចផ្ដល់កញ្ចប់ជំនួយយោធា ៨០ លានដុល្លារដល់ តៃវ៉ាន់
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានយល់ព្រមលើការបញ្ជូនកម្លាំងយោធាអាមេរិកជាលើកដំបូងមិនធ្លាប់មានទៅកាន់កោះតៃវ៉ាន់ ក្រោមកញ្ចប់កម្មវិធីដែលជាទូទៅគឺប្រើសម្រាប់ផ្ដល់ឲ្យរដ្ឋអធិបតេយ្យ ។
សារព័ត៌មាន Associated Press បាននិយាយថា ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃពុធបានជូនដំណឹងដល់សភាអំពីកញ្ចប់ជំនួយដែលមានតម្លៃ ៨០ លានដុល្លារ ក្រោមកម្មវិធីហិរញ្ញវត្ថុយោធាបរទេស ឬហៅកាត់ថា FMF ខណៈតៃវ៉ាន់ក៏អាចទិញសម្ភារៈយោធា និងទទួលបានការហ្វឹកហ្វឺនពីសហរដ្ឋអាមេរិកវិញផងដែរដោយប្រើមូលនិធិនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តអាមេរិក លោក Michael McCaul បានស្វាគមន៍ចំពោះកញ្ចប់ជំនួយនេះ ហើយលោកថែមទាំងបាននិយាយផងដែរថា សព្វាវុធនឹងមិនត្រឹមតែជួយតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងពង្រឹងជំហរ ក៏ដូចជាធានាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកពីការលុកលុយកាន់តែខ្លាំងរបស់ប្រទេសចិនផងដែរ ។
គួរបញ្ជាក់ថា ការអនុវត្តកម្មវិធី FMF សម្រាប់តៃវ៉ាន់ ក៏នឹងអាចទាញប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសចិនផងដែរ ស្របពេលរដ្ឋាភិបាលទីក្រុងប៉េកាំងតែងតែប្រឆាំងនឹងជំនួយយោធារបស់សហរដ្ឋអាមេរិកដល់តៃវ៉ាន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា