ជីវិតកម្សាន្ដ
ស្រឡាញ់គ្នាជាមួយសេដ្ឋី Pranai ៣ឆ្នាំហើយ Taew នៅតែសិក្សាពីគ្នា មិនទាន់ចង់រៀបការ
មកទល់នឹងពេលនេះ តារាសម្ដែង Taew Nathaphon និងសេដ្ឋីហាយសូរ Pranai Phornprapha ស្រឡាញ់គ្នាអស់រយៈពេល ៣ឆ្នាំហើយ នៅតែមិនទាន់មានគម្រោងរៀបការនៅឡើយ ដោយសារពួកគេកំពុងសិក្សាស្វែងយល់ចិត្តគ្នា។
ប្រាប់នៅក្នុងបទសម្ភាសន៍មួយ Taew និយាយថា ទោះបីស្នេហារវាងនាង និងមិត្តប្រុសបន្តអស់ពេល ៣ឆ្នាំពិតមែន ប៉ុន្តែអ្នកទាំងពីរពុំទាន់ចង់រៀបការនោះទេ មូលហេតុព្រោះកំពុងរៀនទទួលយកគ្នាទៅវិញទៅមក អ្វីៗស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ។ ម្យ៉ាងពេលគិតដល់រឿងរៀបការ តារាស្រីវ័យ ៣៤ឆ្នាំ ហាក់រងសម្ពាធច្រើន ដោយសារនាងមិនទាន់រៀបខ្លួនធ្វើជាម្ដាយក្មេងនៅឡើយ។
ទោះយ៉ាងណា ពេលសួរដល់រឿងបង្កើតគ្រួសារយកទាយាទស្នងត្រកូលនាពេលអនាគត តួឯកស្រីរឿង “ព្រះម៉ែនាគី” ចង់បានកូនប្រុសជាជាងកូនស្រី ប៉ុន្តែមិនថ្វីបើបានកូនស្រី ក៏នាងស្រឡាញ់ថ្នាក់ថ្នម គ្រាន់តែបច្ចុប្បន្ន នាងមិនទាន់ចង់សាងគ្រួសារប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិតបវរកញ្ញាចក្រវាលថៃ Anntonia មានមិត្តប្រុសហើយ ជាកីឡាករបាល់ទាត់សិង្ហបុរី
ចុចអាន៖ ត្រៀមបង្ហាញខ្លួនក្នុងភាពយន្តថ្មី Jisoo រងមតិរិះគន់មិនសំចៃមាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា