Connect with us

ព័ត៌មានជាតិ

ការ​មាន​ផ្ទៃពោះ​លើស​ខែ​ជា​សញ្ញា​គ្រោះថ្នាក់​សម្រាប់​ទារក​!

បានផុស

នៅ

​ជាទូទៅ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​គ្រប់​ខែ​គឺត្រូវធ្វើ​ការ​សម្រាល​បុត្រ​នៅគ៌តចន្លោះ​ពី៣៧ទៅ​៤១​សប្តាហ៍​។ ពេលណា​ស្ត្រី​មាន​ផ្ទៃពោះ​សម្រាល​បុត្រ នៅមុន​គ៌ត​អាយុ​៣៧​សប្តាហ៍​គេ​ហៅថា​សម្រាល​បុត្រ​មិន​គ្រប់​ខែ​។ ផ្ទុយទៅវិញ​បើ​ស្ត្រី​ជា​ម្តាយ​ធ្វើការ​សម្រាល​បុត្រ​លើសពី​អាយុ​៤១​សប្តាហ៍​ឡើងទៅ​នោះ គេ​ហៅថា​ផ្ទៃពោះ​លើស​ខែ ហើយ​គេ​បែងចែក​ផ្ទៃពោះ​លើស​ខែ​ជា​២៖

១. អាយុ​គ៌ត​គិត​ចាប់ពី​៤១​សប្តាហ៍​ឡើងទៅ (Grossesse Prologée ) : អាច​ជួប​១៥%-២០%

២ អាយុ​គ៌ត​ពី​៤២​សប្តាហ៍​ឡើងទៅ (Grossesse à Terme dépassée) : អាច​ជួប​១%

ក​) ការកំណត់​អាយុ​គ​ត៌​៖

​យើង​អាច​ដឹង​ស្ត្រី​មាន​ផ្ទៃពោះ​លើស​ខែ​ទាល់តែ​យើង​ដឹង​ពី​អា​យុគ៌ត​តាំងពី​ដំបូង​របស់គាត់​ដែល​គេ​អាចធ្វើ​តាមរយៈ​

– ការធ្វើ​អេកូ​សាស្ត្រ​ដោយ​ការ​វាស់​នៅ​ប្រវែង​កូន​នៅ​ចន្លោះ​១១​សប្តាហ៍ និង​១៣​សប្តាហ៍​។​

– ការ​មក​រដូវ​ថ្ងៃទី​មួយខែ​ចុងក្រោយ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ​) ផលវិបាក​លើ​ទារក​៖

– ការថយចុះ​នូវ​បរិមាណ​ទឹកភ្លោះ​

– ភាពមិនប្រក្រតី​នៃ​ចង្វាក់បេះដូង​របស់​ទារ​ក​

– ទារក​ជុះអាចម៍​ក្នុង​ពោះ​

– កូន​អាច​ស្លាប់​ក្នុង​ពោះ​

– កូន​មាន Syndrome d’inhalation méconiale

– ផលវិបាក​ទៅលើ​ប្រព​ន្ធ័​ប្រសាទ​របស់​កូន​ដូចជា ប្រកាច់​, មាន​ជំងឺ Encéphalopathie anoxo-ischémiques, វិបត្តិ​នៃ​ការលូតលាស់​បញ្ញា​ស្មារតី​(trouble de développement psychomoteur).

– Acidose Néonatale

– មាន​ជំងឺឆ្កួតជ្រូក​តាំងពីក្មេង​

– ក្បាល​ធំ​

– Dystocie de l’épaule

– ការបាក់​ឆ្អឹង​

– ប្រឈម និង polyglobulie

– Sepsis Néonatale

គ​) ការតាមដាន​ផ្ទៃពោះ​លើស​ខែ​៖

– ត្រូវធ្វើ​ការតាមដាន​ផ្ទៃពោះ​អោយបាន​កាន់តែ​ជាប់លាប់​ចាប់ពី​អា​យុគ​ត៌​៤១​ស​ប្តា​ហ៌​

– គួរ​ធ្វើការ​តាមដាន ២-៣​ដង​ក្នុង​១​សប្តាហ៍​

– វិធីសាស្ត្រ​ក្នុង​ការធ្វើ​តាមដាន​៖

• ការថយចុះ​នៅ​ចលនា​បម្រាស់​របស់​កូន​ក្នុង​ពោះ ដែល​ធម្មតា​ស្ត្រី​ត្រូវការ​តាមដាន​បី​ពេល​ក្នុង​មួយថ្ងៃ​(​ព្រឹក ថ្ងៃ និង​ល្ងាច​)​ដោយ​តាមដាន​មួយពេល​រយៈពេល​១​ម៉ោង​(​កូន​ត្រូវមាន​ចលនា​បម្រាស់​លើសពី​៣​ដង​)

• ការធ្វើ​ការវិភាគ​តាមរយៈ​Monitoring នៅលើ​ចង្វាក់បេះដូង​កូន​

• ការធ្វើ​ការវិភាគ informatisé du RCF

• ការធ្វើ​អេកូ​សាស្ត្រ​ដើម្បី​ស្វែងរក​នៅ​ការថយចុះ​បរិមាណ​ទឹកភ្លោះ​ដែល​ត្រូវធ្វើ​២-៣​ដង​ក្នុង​១​សប្តាហ៍​ចាប់ពី​អាយុ​គ៌​ត​៤១​សប្តាហ៍​ឡើងទៅ​(​ករណី​មានការ​ខ្វះ​ទឹកភ្លោះ​ត្រូវធ្វើ​ការជុំរុញអោយ​ឈឺពោះ​សម្រាល និង​បន្ថែម​ការតាមដាន​)​។​

​ចំណាំ​៖ គ្រោះ​ថ្នាក់លើ​កូន​កាន់តែ​ខ្ពស់ ករណី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​លើស​ខែ ហើយ​មានកូន​លូត​លាស់​តូច​ជាង​អាយុ​គ៌​ត​(RCIU)​។​

«​ដូចនេះ​សូមអ្នក​ម្តាយ​ទាំងឡាយ​ត្រូវ​ឆាប់​រួសរាន់​មកជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ទទួល​ជួប​ពិគ្រោះ និង​ពិនិត្យ​តាមដាន​បាន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់​ដល់​អ្នក​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​»៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម