ព័ត៌មានជាតិ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ទិសដៅសំខាន់បំផុតរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ គឺយកប្រជាជនជាធំក្នុងការបម្រើ
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទិសដៅសំខាន់បំផុតរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ គឺយកប្រជាជនជាធំក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន។ ការបញ្ជាក់នេះ គ្រាដែលឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣នេះ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចូលរួមរបស់សមាជិក-សមាជិការាជរដ្ឋាភិបាលនាពេលនេះ បានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការនី។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ជួបជាមួយប្រជាពលរដ្ឋ ជួបជាមួយកម្មករ-កម្មការនី គឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ បម្រើប្រជាពលរដ្ឋ គឺជាអ្វីដែលយើងត្រូវធ្វើ ហើយការយកចិត្តទុកដាក់គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុង ៤០ឆ្នាំនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺយើងផ្ដល់អាទិភាពទៅលើការបម្រើប្រជាពលរដ្ឋជាធំ»។
ឯកឧត្ដមនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលកើតចេញពីការបោះឆ្នោត ហើយដែលជារាជរដ្ឋាភិបាលដឹកនាំដោយបន្តរបស់គណបក្សប្រជាជនកម្ពុជា ក៏មិនចោលនូវប្រពៃណី និងទិសដៅសំខាន់បំផុត គឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល