ព័ត៌មានអន្ដរជាតិ
ធ្លាយវីដេអូលោក Prigozhin និយាយមុនពេលធ្លាក់យន្តហោះស្លាប់
វីដេអូថ្មីមួយរបស់មេទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin ត្រូវបានលេចឡើង និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែវីដេអូនោះត្រូវគេដឹងថា ថតត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលធ្លាក់យន្តហោះស្លាប់ ដោយក្នុងនោះលោកបាននិយាយអំពីការគំរាមកំហែងដែលអាចកើតមានចំពោះសុវត្ថិភាពរបស់គាត់ ។
ក្នុងវីដេអូនោះ លោក Prigozhin អាយុ ៦២ ឆ្នាំត្រូវបានគេឃើញពាក់អាវយោធានៅក្នុងឡាន ហើយនិយាយមុខកាមេរ៉ាថា “ផ្ញើជូនអ្នកដែលជជែកគ្នាថាតើខ្ញុំនៅរស់ឬអត់។ តើខ្ញុំសុខសប្បាយជាទេ? វាជាថ្ងៃចុងសប្តាហ៍ ចុងខែសីហាឆ្នាំ២០២៣ ខ្ញុំនៅអាហ្វ្រិក។ ដូច្នេះ អ្នកគាំទ្រដែលពិភាក្សាពីការកម្ចាត់ខ្ញុំ គំរាមជីវិតខ្ញុំ ឬអ្វីក៏ដោយ តាមពិតអ្វីៗគឺមិនអីទេ”។
វីដេអូនេះ ត្រូវបានបង្ហោះដោយឆានែល Grey Zone ដែលជាឆានែល Telegram មានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner ហើយត្រូវគេសង្ស័យថា ថតកាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែសីហា ពេលដែលគាត់ស្ថិតនៅអាហ្វ្រិក ។
ទន្ទឹមនោះ ក្នុងការបង្ហោះនេះទៀតសោតក៏មិនមាន Comment អ្វីផងដែរ ប៉ុន្តែការបង្ហោះលើកមុនដោយឆានែលនេះបង្ហាញពីផ្នូររបស់គាត់ និងមានភ្ជាប់ជាមួយ Caption ថា៖ “គាត់ធ្លាប់និយាយហើយ មនុស្សស្លាប់និយាយឮជាងមនុស្សរស់” ។
គួរបញ្ជាក់ថា មុនពេលហេតុការណ៍ធ្លាក់យន្តហោះកាលពីសប្ដាហ៍មុន លោក Prigozhin ត្រូវបានគេដឹងថា រស់នៅក្នុងទ្វីបអាហ្វ្រិក ជាកន្លែងដែលក្រុម Wagner Group ធ្វើប្រតិបត្តិការយោធា បន្ទាប់មកលោកក៏ត្រលប់ទៅទីក្រុងមូស្គូ និងធ្លាប់យន្តហោះស្លាប់តែម្ដង ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វិមានក្រឹមឡាំង សង្ស័យថា ការធ្លាក់យន្តហោះរបស់លោក Prigozhin អាចជាចេតនារបស់មនុស្ស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?