ព័ត៌មានជាតិ
ទឹកទន្លេមេគង្គកើនឡើង ៣ ថ្ងៃជាប់គ្នា ខណៈកម្ពុជាហៀបនឹងទទួលរងនូវឥទ្ធិពលព្យុះឈ្មោះ «សាវឡា»
កម្ពស់ទឹកទន្លេមេគង្គបានកើនឡើង ៣ ថ្ងៃជាប់ៗគ្នា នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេសថៃ ឡាវ និងវៀតណាម ហើយព្យុះទីហ្វុងឈ្មោះ «សាវឡា» ដែលនឹងចូលមកដល់ភាគអាគ្នេយ៍ប្រទេសចិននៅថ្ងៃទី ២ ខែកញ្ញានេះ។

យោងតាមការព្យាការណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៣ នេះថា ស្ថានីយជលសាស្ត្រទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ ៧,៣៤ ម៉ែត្រ កើនឡើង ០,៥០ ម៉ែត្រ បើប្រៀបនឹងថ្ងៃម្សិលមិញ។ ទន្លេមេគង្គ-ក្រចេះ កម្ពស់ ១៦,៣៩ ម៉ែត្រ ទន្លេមេគង្គ-កំពង់ចាម កម្ពស់ ៩,៩០ ម៉ែត្រ ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ ៦,០៥ ម៉ែត្រ។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់កម្ពុជាថ្មីថា កម្ពស់ទឹកមិនទាន់មានការកើនឡើងខ្លាំងនោះទេ ប៉ុន្តែមានភ្លៀងធ្លាក់រាយប៉ាយនៅតាមបណ្ដាស្ថានីយនៅប្រទេសថៃ និងប្រទេសឡាវ។
ដោយឡែក ទឹកទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា ទឹកនៅមានកម្រិតទាបនៅឡើយ បន្ទាប់ពីបានស្រកចុះប្រមាណ ៣ សប្ដាហ៍កន្លងមកនេះ។
លោកថា ប្រសិនបើទឹកឡើង ក៏ឡើងតិចតូចនោះដែរ ខណៈទឹកទន្លេតាមបណ្ដាស្ថានីយ៍ផ្សេងៗមិនមានការប្រែប្រួលខ្លាំងនោះដែរ។
ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្តា្រក់ នៅលើផ្ទៃសមុទ្រ មានភ្លៀង និងខ្យល់បក់បោករលកខ្ពស់ៗ ដែលក្រសួងប្រាប់ឱ្យសាធារណៈជនប្រុងប្រយ័ត្ន៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ