កីឡា
គ្រូជំនាញ៣នាក់វិភាគជំនួបអ្នកលេងក្បាច់ ឃីម បូរ៉ា ប៉ះក្របីព្រៃ ពេជ្រ សម្បត្តិ
តារាក្បាច់គុនខ្មែរកំពុងល្បីឈ្មោះ ពេជ្រ សម្បត្តិ ប៉ះអ្នកលេងក្បាច់ ឃីម បូរ៉ា បានកំពុងក្លាយជាប្រធានបទដ៏សំខាន់សម្រាប់អ្នកវិភាគ និងអ្នកគាំទ្រជជែកវែកញែកអស់រយៈពេលជាច្រើនថ្ងៃមកហើយ មុនពេលនេះអ្នកទាំងពីរត្រូវជម្រះមន្ទិលសង្ស័យនាចុងសប្តាហ៍នេះ។
ជំនួបនឹងធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជាក្នុងតំបន់ OCIC ជ្រោយចង្វារ រាជធានីភ្នំពេញដែលកីឡាករទាំងពីរសុទ្ធតែដាក់ខ្សែក្រវាត់ម្នាក់១គ្រឿង ដូច្នេះមានន័យថា អ្នកឈ្នះការពារខ្សែក្រវាត់ខ្លួនបានជោគជ័យហើយទទួលបានខ្សែក្រវាត់ Krud ទម្ងន់៦០គីឡូក្រាម១គ្រឿងទៀត។

នេះជាការប៉ះគ្នាលើកដំបូងសម្រាប់កីឡាករល្អកម្លាំងរហស្សនាម«ក្របីព្រៃ» ពេជ្រ សម្បត្តិ ជាមួយម្ចាស់មេដាយមាសស៊ីហ្គេម ឃីម បូរ៉ា ដែលជាអ្នកលេងក្បាច់ និងចិត្តសាស្ត្រ។ ជំនួបនេះមានមតិលើកឡើងច្រើនណាស់ពីអ្នកជំនាញគុនខ្មែរ និងអ្នកស្នេហាប្រដាល់គុនខ្មែរ។
លោក នួន សូរីយ៉ា អតីតកំពូលអ្នកប្រដាល់កំពុងរស់នៅសហរដ្ឋអាមេរិក បាននិយាយថា ក្បាច់សំខាន់របស់ ពេជ្រ សម្បត្តិ គឺបុកដៃគូឲ្យអស់កម្លាំង។ នៅពេលដៃគូចុះខ្សោយអស់កម្លាំងគឺជាឱកាសដែលត្រូវផ្តួលបានហើយ។ ឃីម បូរ៉ា ជាកីឡាករមានក្បាច់គ្រប់គ្រឿងគឺកណ្តាប់ដៃ ទាត់ ជង្គង់ និងកែង ប៉ុន្តែកម្លាំងខ្សោយ។ បូរ៉ាអាចវ៉ៃ៥ទឹកបានល្អទាល់តែប៉ះដៃគូវ៉ៃបច្ចេកទេសដូចគ្នា ប៉ុន្តែបើ ប៉ះដៃគូវ៉ៃបុកគឺគាត់ពិបាកស៊ូបាន៥ទឹកពេញណាស់។
សម្រាប់ជំនួបនេះ លោក នួន សូរិយ៉ា គិតថា ពេជ្រ សម្បត្តិ អាចឈ្នះ ដោយសារមានប្រៀបកម្លាំង។
ជាមួយគ្នានេះ លោក សេន ប៊ុនថេន គ្រូបង្វឹកម្នាក់ បានលើកឡើងថា គូនេះគឺ៥០-៥០។ ប្រសិនបើ ឃីម បូរ៉ា អស់កម្លាំងស៊ុហ្វ អាចនឹងចាញ់ ពេជ្រ សម្បត្តិ ប៉ុន្តែប្រសិនបើមិនអស់កម្លាំងស៊ុហ្វទេ ពេជ្រ សម្បត្តិ អាចជាអ្នកពិបាកវិញ។
ចំណែកលោកគ្រូ អេ ភូថង បាននិយាយច្បាស់ៗថា ប្រសិនបើ ឃីម បូរ៉ា តតាំងទល់មុខគឺពិបាករបស់ ពេជ្រ សម្បត្តិ ហើយ ប៉ុន្តែ បូរ៉ា ជាកីឡាករវ៉ៃក្បាច់ឆ្វេង-ស្តាំ។ យ៉ាងណា សម្រាប់គូនេះ លោកគ្រូឲ្យ ឃីម បូរ៉ា មាន៦០% ខណៈ ពេជ្រ សម្បត្តិ ៤០% ដោយសារ បូរ៉ា ជាសិស្សច្បង។
ពេជ្រ សម្បត្តិ ជាកីឡាករវ៉ៃប្រើកម្លាំងខ្លាំង មានអាវុធធ្ងន់ និងស្មារតីក្លាហាន ខណៈ ឃីម បូរ៉ា ជាកីឡាករប្រើប្រាជ្ញាជាមួយបច្ចេកទេស និងមានការប្រុងប្រយ័ត្នខ្ពស់។ ជំនួបនេះពាក់ហ្គង់ដៃ និងប្រើពេល៥ទឹក៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ