ព័ត៌មានអន្ដរជាតិ
នាវាអូសចៃរ៉ា ជប៉ុន ចាប់ផ្ដើមចេញរកគ្រឿងសមុទ្រសាជាថ្មី ក្រោយការបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ
នាវាអូសចៃរ៉ាជប៉ុនប្រមាណ ២០ គ្រឿងបានចេញដំណើរពីកំពង់ផែក្នុងខេត្ត Fukushima ដើម្បីរកគ្រឿងសមុទ្រជាលើកដំបូង ចាប់តាំងពីរដ្ឋាភិបាលលបានចាប់ផ្ដើមបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
ការចាប់ផ្ដើមចេញនេសាទរបស់នាវាអូសចៃរ៉ាបានកើតមានឡើងនៅកំពង់ផែនេសាទ Matsukawaura នៃទីក្រុង Soma ស្របពេលដែលរដូវនេសាទនៅក្នុងខេត្តក៏បានបើកឡើងវិញផងដែរនៅថ្ងៃសុក្រនេះ បន្ទាប់ពីការហាមឃាត់រយៈពេល ២ ខែដើម្បីការពារធនធាននៅក្នុងសមុទ្រ ។
ទន្ទឹមនោះ មន្ត្រីសមាគមជលផលជប៉ុនលោក Kikuchi Masahiro ក៏បានបង្ហាញការសោកស្ដាយផងដែរ ដោយសារតែរដូវនេសាទមកដល់ ស្របពេលដែលក៏មានការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានសមាគមអ្នកនេសាទប្រចាំខេត្ត Fukushima លោក Takahashi Toru បាននិយាយថា លោកកំពុងមានការព្រួយបារម្ភចំពោះប្រជានេសាទសម្រាប់ថ្ងៃដំបូងនៃការនេសាទ ហើយមិនដឹងថា ពួកគេអាចរកត្រី ឬគ្រឿងសមុទ្រផ្សេងទៀតបានឬអត់នោះទេ ។
លោកបញ្ជាក់ថា ការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរកំពុងក្លាយជាប្រធានបទក្តៅក្នុងប្រទេសជប៉ុន និងកន្លែងផ្សេងទៀត ជាពិសេសប្រទេសចិនតែម្ដង ដោយសារតែចិនបានហាមប្រាមការទិញគ្រឿងសមុទ្រពីជប៉ុនរួចទៅហើយ ។
គួរបញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញអាហារសមុទ្ររបស់ប្រទេសជប៉ុន ដែលមានចំនួន ៦០០ លានដុល្លារកាលពីឆ្នាំមុន ខណៈក្នុងចំណោមផលិតផលដែលមានការពេញនិយមបំផុតនោះមាន ខ្យង ត្រីធូណា កាំប្រម៉ាសមុទ្រ ត្រីឆ្ពង់ក្រហម និងឈ្លើងសមុទ្រជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា