ព័ត៌មានជាតិ
បុរសស្លៀកឈុតទាហានម្នាក់ ត្រូវគេវាយរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
អំពើឃាតកម្មមួយបានកើតឡើងនៅស្រុកម៉ាឡៃ បុរសវ័យចំណាស់ម្នាក់ស្លៀកពាក់ឈុតទាហាន ត្រូវជនមិនស្គាល់ឈ្មោះ វាយជាច្រើនដំបង បណ្តាលឲ្យរបួសធ្ងន់ រួចស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ុង រឿង ប្រុស អាយុ៦១ ឆ្នាំរស់នៅក្នុងភូមិបន្ទាយទីពី ឃុំអូទំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងបន្តទៀតថា នៅពេលព្រឹកនោះ ប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះ ត្រូវគេវាយដុំឡើងសុសសាច់ដេកសន្លប់នៅកន្លែង ស្របពេលនោះ ត្រូវបានប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតដោយសារតែការវាយនោះរបួសធ្ងន់ពេក បានធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតទៅ ចំណែកឃាតកដៃដល់រត់គេចខ្លួនបាត់។


បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ឃាតកវាយជនរងគ្រោះបណ្តាលឲ្យស្លាប់នេះប្រហែលទាស់ពាក្យសម្តីក្នុងកន្លែងផឹកស៊ីសមត្ថកិច្ចកំពុងតែស្វែងស្រាវជ្រាវរកចាប់ឃាតកយកមកផ្ដន្ទាទោសទៅតាមច្បាប់ ហើយពេលដែលចាប់បានទើបដឹងមូលហេតុអំពីការសម្លាប់នេះ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឃាត់ខ្លួនសន្តិសុខម្នាក់ក្រោយលួចម៉ូតូបុគ្គលិកក្រុមហ៊ុន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ