បច្ចេកវិទ្យា
វិធីស្វែងរក GPS ដែលគេលួចលាក់បង្កប់នៅលើរថយន្តយើងស្ដាប់និងតាមដាន
កម្មវិធីតាមដានយានយន្តGPSតគឺជាឧបករណ៍តូចមួយដែលផ្អែកលើប្រព័ន្ធកំណត់ទីតាំង សកល ឬហៅថា GPS ដោយអាចបង្ហាញដំណើររការរបស់វានៅលើផ្ទាំងនៃរថយន្ត។ ជាទូទៅកម្មវិធីតាមដានរថយន្ត GPS ទាំងអស់មិនត្រូវបានគេរចនាឡើងសម្រាប់លក់នោះទេ ហើយវាមានទំហំតូចល្មមអាចមើលឃើញយ៉ាងងាយស្រួល។ ប៉ុន្តែពេលខ្លះ មានជនមិនល្អមួយចំនួនបាន លួចយក GPS មកដាក់ក្នុងឡានដើម្បីតាមដានយើងដោយមិនដឹងខ្លួន។
តើគេប្រើកម្មវិធីតាមដានរថយន្ត GPS ដើម្បីអ្វី?
គ្រប់គ្រងដំណើរការរថយន្ត
តាមដានការដឹកជញ្ជូនរបស់បស់តាក់ស៊ី
តាមដានក្មេងៗជំទង់
ជួយរកកន្លែងដែលឡានបានចតទុក
ជួយសង្គ្រោះពេលមានចោរកម្ម
វិធីស្វែងរកកម្មវិធីតាមដាន GPS ដែលលាក់នៅលើឡានរបស់អ្នក
ប្រសិនបើសង្ស័យថានរណាម្នាក់អាចលាក់កម្មវិធីតាមដាន GPS នៅកន្លែងណាមួយនៅលើឡានរបស់អ្នក ឧបករណ៍ចាំបាច់មួយចំនួនដែលអ្នកត្រូវការរួមមាន ពិល កញ្ចក់ ឧបករណ៍ចាប់សំឡេង និងកម្រាលសម្រាប់ក្រាលដើម្បីជួយអ្នកអាចលូនចូលក្រោមយានយន្ត។
ជំហានជាមូលដ្ឋានក្នងការស្វែងរកកម្មវិធីតាមដាន GPS ដែលលាក់នៅលើរថយន្ត ៖
ត្រួតពិនិត្យផ្នែកខាងក្រៅ៖
- ប្រើពិល និងកញ្ចក់ដើម្បីពិនិត្យកង់និងក្រោមយានយន្ត
- ឧបករណ៍តាមដានភាគច្រើនអាចមានភាពកខ្វក់និងពិបាកមើល ប៉ុន្តែវាក៏ត្រូវបានលាក់នៅក្នុងទីតាំងដែលងាយស្រួលដែរ
ត្រួតពិនិត្យផ្នែកខាងក្នុង៖
- ពិនិត្យមើលកន្លែងផ្ទុកទិន្នន័យជាមុនសិន
- កម្មវិធីតាមដាន GPS ភាគច្រើនតូចណាស់ ដូច្នេះកុំមើលរំលងកន្លែងលាក់ខ្លួនរបស់វាផ្នែកណាមួយឡើយ រួមទាំងកន្លែងដាក់ឥវ៉ាន់ផង
ប្រើឧបករណ៍ចាប់សំឡេងជាជំនួយ៖
- ឧបករណ៍ចាប់សំឡេងមានសមត្ថភាពអាចរកកម្មវិធីតាមដាននៅកន្លែងតែមួយបាន
- កម្មវិធីតាមដានខ្លះអាចដើរបានតែនៅពេលរថយន្តកំពុងធ្វើដំណើរប៉ុណ្ណោះ ដូច្នេះឧបករណ៍ចាប់សំឡេងអាចជួយចាប់វាបាន ប៉ុន្តែឧបករណ៍ចាប់សំឡេង មិនអាចរកឃើញកម្មវិធី GPS ដែលអសកម្មទេ
ប្រសិនបើសង្ស័យថានរណាម្នាក់បានលាក់កម្មវិធីតាមដាននៅលើឡានរបស់អ្នក ប៉ុន្តែអ្នកនៅតែមិនអាចរកវាឃើញទេ សុំទៅរកអ្នកជំនាញឲ្យជួយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifewire
ចុចអាន៖កុំកំណាញ់! ឧស្សាហ៍ញញឹមផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងណាស់ដល់អ្នក
ចុចអាន៖ហេតុផល ៣ យ៉ាងដែលអ្នកមិនអាចព្រងើយកន្តើយ ចំពោះបញ្ហាសុខភាពផ្លូវចិត្ត
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក