Connect with us

ព័ត៌មានអន្ដរជាតិ

៨ខែ វៀតណាម បញ្ជូនពលករជិត ១០ម៉ឺននាក់ទៅក្រៅប្រទេស

បានផុស

នៅ

ក្រសួងការងារ ជនពិការ និងសង្គមកិច្ចរាយការណ៍ថា ប្រទេសវៀតណាម បានបញ្ជូនពលករទៅក្រៅប្រទេសចំនួន ៩៧២៣៤នាក់ ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៣ ពោលគឺស្មើនឹងជាង ៨៨% នៃគោលដៅឆ្នាំនេះ។

(រូបថត៖ Colab)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជប៉ុន នៅតែជាប្រទេសទទួលពលករវៀតណាមច្រើនជាងគេ ពោលគឺចំនួន៤៧២១៥នាក់ បន្ទាប់មកគឺតៃវ៉ាន់ (៤១៦៥៤នាក់), សាធារណរដ្ឋកូរ៉េ (១៩៤៤នាក់) ចិនដីគោក (១១៦៣នាក់) ហុងគ្រី (១០០២នាក់) សិង្ហបុរី (៩៦៤នាក់) និងរ៉ូម៉ានី (៦២៧នាក់)។

ត្រឹមមួយខែសីហា ពលករវៀតណាមជាង ១២០០០នាក់ បានទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យា ក្នុងនោះរួមមាន ៦០៧៦នាក់ទៅជប៉ុន, ៤៦៩៨នាក់ទៅតៃវ៉ាន់, ២០០នាក់ទៅហុងគ្រី, ១៦៤នាក់ទៅសិង្ហបុរី, ១៤៥នាក់ទៅកូរ៉េ, ១៣៩នាក់ទៅចិនដីគោក និង៩០នាក់ទៅរ៉ូម៉ានី។

គួរបញ្ជាក់ថា ប្រទេសជប៉ុន នៅតែជាគោលដៅកំពូលរបស់ពលករវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ប្រទេសទាំងពីរ បានសម្របសម្រួលគ្នាដើម្បីអនុវត្ត គម្រោងជួយពលករវៀតណាមឲ្យស្វែងរកការងារសមរម្យនៅប្រទេសជប៉ុន និងទទួលបានព័ត៌មានការងារបន្ទាប់ពីត្រលប់មកប្រទេសកំណើតវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ កម្ពុជាមានក្រុមហ៊ុនជ្រើសរើស និងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសជាង ១០០ក្រុមហ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ១១ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៥១ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម