Connect with us

ព័ត៌មានអន្ដរជាតិ

ក្រពើតឿ តូចបំផុតក្នុងពិភពលោក ប្រវែងត្រឹមមួយម៉ែត្រកន្លះ

បានផុស

នៅ

ក្រពើតឿត្រូវបានរកឃើញនៅទ្វីបអាហ្វ្រិក ហើយ​ជា​ប្រភេទសត្វតូចជាងគេបំផុតក្នុងពិភពលោក ខណៈដែលបច្ចុប្បន្ននេះ វាមានតែពីរប្រភេទប៉ុណ្ណោះ គឺក្រពើតឿកុងហ្គោ និងក្រពើតឿអាហ្វ្រិកខាងលិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វតូចជាងលើពិភពលោកនេះ មានប្រវែងដល់ទៅ ១.៥ម៉ែត្រ (៤.៩ ហ្វីត) បើប្រៀបធៀបទៅ​នឹង​ប្រភេទ​សត្វក្រពើ​ទឹកប្រៃ​ធំជាងគេបំផុត​មានប្រវែងរហូតដល់ ៥.២ម៉ែត្រ (១៧ ហ្វីត) ។

ក្រពើតឿអាចត្រូវបានគេរកឃើញនៅក្នុងវាលភក់ព្រៃកោងកាង ព្រៃទឹកភ្លៀង និងទន្លេ ដែលផ្លាស់ទីយឺតនៃអាហ្វ្រិកខាងលិច ហើយភាគច្រើនវាសកម្មនៅពេលយប់ នៅពេលដែលពួកវាស្វែងរកអាហារដោយស៊ី​សត្វតូចៗដូចជា ត្រី សត្វល្អិត ជីងចក់ សត្វស្លាបទឹក និង​សត្វក្រៀលជាដើម។

ក្រពើតឿក៏អាចពងរហូតដល់ដប់ពងក្នុងពេលតែមួយ។ ភាគច្រើនវា​ដាក់ពងនៅក្នុងពំនូកដី និងរុក្ខជាតិ។ ជាពិសេសមេញី​នឹង​យាម​ពង​រហូត​ដល់​ញាស់ ហើយ​នឹង​បន្ត​មើល​កូន​ញាស់​​ក្នុង​ទឹក រហូតដល់កូនក្រពើតឿពេញវ័យអាចហែលទឹកបាន។

ត្បិតថាក្រពើតឿតូចខ្លាំងជាងសត្វក្រពើផ្សេងៗទៀតក៏ពិតមែន ប៉ុន្តែ​ពូជនេះ​អាច​រស់នៅ​បានរហូតដល់ ៧៥ ឆ្នាំ​ឯណោះ។លើសពីនេះទៀតសោត ក្រពើ​តឿ​អាច​ឡើង​ដើមឈើ ហើយ​ជួនកាល​អាច​រក​ឃើញ​នៅ​មែក​ក្រោម​ក៏មាន។
ក្រពើទាំងអស់មានក្រពេញពិសេសនៅក្នុងអណ្តាតរបស់ពួកគេ ដែលជួយពួកគេដំណើរការ និងកម្ចាត់ អំបិលលើស
នៅពេលដែលក្រពើលិច​ទឹក ពួកវាទុកភ្នែក និងរន្ធច្រមុះពីលើខ្សែទឹក ដើម្បីឲ្យពួកវាអា​ចមើលជុំវិញជុំវិញខ្លួន និងដកដង្ហើមក្នុងពេលតែមួយបានយ៉ាងស្រួល។ ជាពិសេសពួកវា​ត្រូវ​ហាលថ្ងៃ​ក្រោម​ពន្លឺថ្ងៃ ដើម្បី​បង្កើន​សីតុណ្ហភាព​រាងកាយ និង​ផ្តល់​ថាមពល។

ទោះយ៉ាងណាក៏ដោយ ក្រពើតឿក៏មានលក្ខណៈខុសប្លែកគ្នាពីក្រពើធម្មតាខ្លះៗដែរ។ ក្រពើធម្មតាមានច្រមុះរាងអក្សរ V ចំណែកក្រពើតឿមានច្រមុះរាងអក្សរ U ធំទូលាយជាង។ សត្វក្រពើមានថ្គាមខាងលើធំទូលាយ ដូច្នេះធ្មេញរបស់ពួកវាជាធម្មតាត្រូវបានលាក់នៅពេលដែលមាត់របស់ពួកវាត្រូវបានបិទ ចំណែកឯធ្មេញរបស់ក្រពើតឿមានទំនោរទៅជាប់នឹងបបូរមាត់ខាងលើ នៅពេលដែលមាត់ក្រពើត្រូវបានបិទ។ ក្រពើត្រូវបានរកឃើញជាធម្មតានៅក្នុងជម្រកទឹកប្រៃ ចំណែកសត្វក្រពើតឿបែរកឃើញនៅក្នុងវាលភក់ទឹកសាប និងបឹងទៅវិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖folly-farm

ចុចអាន៖តាមពិត NASA រកឃើញជីវិតលើភពអង្គារកាលពី ៥០ឆ្នាំមុន តែបំផ្លាញដោយអចេតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

Sokha Hotels

ព័ត៌មានពេញនិយម