ព័ត៌មានជាតិ
គម្រោងចំនួន ១១៦ ទំហំទុនជាង ១.៥ពាន់លានដុល្លារ ត្រូវបានអនុម័តរយៈពេល៨ខែ ឆ្នាំនេះ
នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់(CDC) បានអនុម័តគម្រោងវិនិយោគចំនួន១១៦គម្រោង មានទុន ១៥០៧,៧៤លានដុល្លារ ដោយបានបង្កើតការងារជូនប្រជាពលរដ្ឋចំនួន១៦៨១៥១កន្លែង។

ចំនួននេះបើធៀបទៅនឹងរយៈពេល៨ខែដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅឃើញថា មានការកើនឡើង៤គម្រោង ខណៈ៨ខែឆ្នាំមុន CDC បានអនុម័តគម្រោងវិនិយោគចំនួន១១២គម្រោងមានទុនជាង៣០៤៣លានដុល្លារ និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន៧៥៣៤៣កន្លែង។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១១៦ក្នុងនោះ ខែមករាឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន១០មានទុនចំនួន៩៩,៤លានដុល្លារ បង្កើតការការជូនពលរដ្ឋចំនួន១៧១២៩កន្លែង។
ខែកម្ភៈមានគម្រោងវិនិយោគចំនួន១៧ក្រុមហ៊ុនមានទុនចំនួន៩៨,៨លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន២២៧៨៤កន្លែង។ខែមីនាមានគម្រោងវិនិយោគចំនួន៧ដែលមានទុនចំនួន៣៣,៧លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋចំនួន៦៦៦៩កន្លែង។ ខែមេសាមានគម្រោងវិនិយោគចំនួន២០ក្រុមហ៊ុនមានទុនចំនួន២៤៧,៧លានដុល្លារផ្តល់ការងារជូនដល់ពលរដ្ឋចំនួន១៧៧២៣កន្លែង។
ខែឧសភាមានគម្រោងវិនិយោគចំនួន១០ក្រុមហ៊ុនមានទុនចំនួន៦០,១៤លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋចំនួន១៣៩៨៧កន្លែងខែមិថុនាមានគម្រោងវិនិយោគចំនួន៣០មានទុនចំនួន៤០៧,៦លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋ៣៧៧៨១នាក់ ខែកក្កដាមានគម្រោងវិនិយោគចំនួន៩មានទុនចំនួន៧៧លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋ១៧០២៩នាក់។
ក្នុងចំណោមគម្រោងចំនួន១១៦ក្នុងនោះគម្រោងធំជាងគេ គឺគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ស្ពឺមានទុនវិនិយោគ២៥៨លានដុល្លារ ។បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ១៣៨លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ។គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញមានទុនវិនិយោគ៨៤,៥ លានដុល្លារ។គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួលខេត្តក្រចេះក្នុងទុនវិនិយោគប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងនិងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារ។ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារ។
គម្រោងបង្កើតរោងចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ១៥,៦លានដុល្លារ។
គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារនិងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែកនិងប្លាស្ទីកនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ