ព័ត៌មានជាតិ
លោក ជា ចាន់តូ ផ្ដាំថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិឱ្យបន្តបង្កើនសមត្ថភាព ដើម្បីជំរុញការងារ
អតីតទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិឱ្យបន្តខិតខំ បង្កើនចំណេះវិជ្ជា និងសមត្ថភាពបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍស្ថាប័នឱ្យកាន់តែរីកចម្រើន។ ការផ្ដាំផ្ញើរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅនេះ។
ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តី-បុគ្គលិករបស់ធនាគារជាតិនៃកម្ពុជាសរុបប្រមាណ២៧០រូប។ ជំនួបសំណេះសំណាលនេះ ផ្តោតលើការចែករំលែកទស្សនាទានល្អៗស្តីពីការវិវត្តិនៃប្រព័ន្ធធនាគារកម្ពុជា និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន នាពេលកន្លងមក បញ្ហាប្រឈម កាលានុវត្តភាពថ្មីៗក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងផែនការអនុវត្តគោលន យោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុឱ្យស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
លោក ជា ចាន់តូ អតីតទេសាភិបាលធនាគារជាតិនៃកម្ពុជា បានកោតសសើរចំពោះមន្រ្តី-បុគ្គលិកធនាគារជាតិ នៃកម្ពុជា គ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកបំពេញមុខងារ-ភារកិច្ច និងអនុវត្តការងារប្រកប ដោយការ ទទួលខុស ត្រូវខ្ពស់ ក្រោមការដឹកនាំរបស់លោក នាពេលកន្លងមក រហូតទទួលបាន សមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ទន្ទឹមនេះ លោក ជា ចាន់តូ ក៏បានយកឱកាសនេះផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្រ្តីធនាគារជាតិនៃកម្ពុជា ឱ្យបន្តខិត ខំបង្កើនចំណេះ វិជ្ជាឱ្យបានកាន់តែជ្រៅជ្រះថែមទៀតលើមុខជំនាញ និងការងាររបស់ខ្លួន ព្រមទាំងត្រូវមាន សមត្ថភាព និងគុណធម៌ ទន្ទឹមគ្នា ដើម្បីបន្តអភិវឌ្ឍស្ថាប័នឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលថ្មីធនាគារជាតិនៃកម្ពុជា បានថ្លែងពីសារៈសំខាន់នៃការបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងភាពចាំបាច់ក្នុងការធ្វើបច្ចុប្បន្នភាពអំពីនិន្នាការសកលលោក ដែលតែងតែមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ក្នុងនាមជាអ្នកបន្តវេន លោកស្រី ជា សិរី បានថ្លែងប្ដេជ្ញាថា នឹងបន្តរក្សានូវសមិទ្ធផលដែលមានស្រាប់ និងបង្កើតឱ្យមានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងប្រព័ន្ធធនាគារ ហើយចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តរក្សា និងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំជាមួយថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកទាំងអស់ ដើម្បីជាប្រយោជន៍ដល់ស្ថាប័ន និងប្រទេសជាតិ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ