Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអធិការកិច្ច៖ មន្រ្តីត្រូវអនុវត្តការងារឱ្យបានល្អិតល្អន់មិនថារឿងតូច ទើបសម្រេចការងារធំ

បានផុស

នៅ

ក្នុងនាមជាក្រសួងអនុវត្តច្បាប់ ត្រូវអនុវត្តកំណែទម្រង់ផ្តើមចេញពីខ្លួនឯងជាមុន គឺត្រូវល្អិតល្អន់ជាមួយកិច្ចការងារតូចតាច ទើបអាចសម្រេចកិច្ចការធំបាន។ នេះជាការណែនាំរបស់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ ទៅដល់ថ្នាក់ដឹកនាំ ក្រោមឱវាទក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងអធិការកិច្ចលើកដំបូង នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានរំលឹកនូវអនុសាសន៍របស់អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ការងារតូចតាចមិនល្អិតល្អន់ តើធ្វើយ៉ាងណាទើបអាចទទួលកិច្ចការធំបាន?»។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី ហួត ហាក់ ចង់ក្រើនរំលឹក នឹងណែនាំដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រសួងអធិការកិច្ច ដែលជាក្រសួងអនុវត្តច្បាប់ គឺត្រូវអនុវត្តកំណែទម្រង់ផ្តើមចេញពីខ្លួនឯងជាមុន ដោយត្រូវល្អិតល្អន់ជាមួយកិច្ចការងារតូចតាច ទើបអាចសម្រេចកិច្ចការធំបាន។

ក្នុងន័យកំណែទម្រង់នេះ លោករដ្ឋមន្ត្រី សំដៅដល់ការធានាលើការដឹកនាំក្រសួងឱ្យមានដំណើរការទៅប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងអង្គភាព និងជាមួយអង្គការអន្តរជាតិនានា ជាពិសេសបន្តយកចិត្តទុកដាក់លើការងារសង្គហមិត្តឱ្យបានជាប់ជាប្រចាំ។

ស្ថិតក្នុងឱកាសនោះ លោក ហួត ហាក់ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានកំណត់របៀបរបបការងារ និងណែនាំការងារអាទិភាពមួយចំនួន ព្រមទាំងបែងចែកតួនាទី-ភារកិច្ច ដល់លោក លោកស្រីជារដ្ឋលេខាធិការចំនួន ១៨រូប និងអនុរដ្ឋលេខាធិការចំនួន ១០រូប ក្នុងគោលដៅធានាលើការដឹកនាំក្រសួងឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបានជោគជ័យការអនុវត្តន៏កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ។

លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃក្នុងក្រសួង អនុវត្តតួនាទី-ភារកិច្ច ដែលបានបែងចែកប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្តិតាមរបៀបរបបការងារឱ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍សមូហភាពដឹកនាំ បុគ្គលម្នាក់ៗទទួលខុសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ៥ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម