Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចប្រើប្រាស់ Facebook ឡើងវិញ បន្ទាប់ពីទទួលយុត្តិធម៌

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់យុត្តិធម៌ជូនសម្តេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមថា៖ “បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយ Twitter, YouTube, TikTok, Telegram, Instagram, បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ”។

ជាមួយនឹងការប្រើប្រាស់ឡើងវិញនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមហ៊ុន​ Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មិនងងឹតងងុល ដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សម្តេចក៏សង្ឃឹមដែរថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស ២០០លានដុល្លារ ក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន ១០ភាគរយ ដែលមានទឹកប្រាក់លើស ២០លានដុល្លារ ក្នុងមួយឆ្នាំ (តួលេខផ្នែកពន្ធដារ)។

សម្តេចបានបញ្ជាក់បន្ថែមថា៖ “ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុន Facebook ឱ្យចូលមកធ្វើការនៅកម្ពុជាវិញ តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)។ ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញ នៅគ្រប់បណ្តាញសង្គម តែភាគច្រើនខ្ញុំនៅជាមួយ TikTok និង Telegram”។

សម្តេចតេជោ បានអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះសម្តេចបង្កើត Facebook, TikTok ក្លែងក្លាយ សូមលុបចោលជាបន្ទាន់ ដើម្បីចៀសវាងការភ័យច្រឡំ។

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ ដែលមានអ្នកចូលរួមជាង ១៤លាននាក់ និងស្នើឱ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងឆាណែល Telegram ថា ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) របស់សម្ដេចជាច្រើន ដែលមានរហូតជាង ២០ ដែលធ្វើឱ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ សម្ដេចតេជោបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភពីការចូលលួចដូច Facebook៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក Yoon ចូលពេទ្យយោធា ក្រោយ​ចេញពីសវនាការតុលាការ​ធម្មនុញ្ញ​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម