ព័ត៌មានជាតិ
ព្រលានយន្តហោះថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៥១% មកដល់ពេលនេះ
កាលពីពេលថ្មីៗនេះ មន្រ្តីក្រសួងរៀបចំដែនដីនិងនគរូបនីយកម្មបានចុះទៅពិនិត្យមើលពីវឌ្ឍនភាពនៃគម្រោងសាងសង់ព្រលានយន្តហោះថ្មីតេជោក្រុងតាខ្មៅ ដែលកំពុងដំណើរការសាងសង់សម្រេចបានជាង ៥០ ភាគរយមកដល់ពេលនេះ។
ព្រលានយន្តហោះតេជោក្រុងតាខ្មៅ ដែលគ្រោងបញ្ចប់ដំណាក់កាលទី ១ នៅឆ្នាំ ២០២៤ នឹងក្លាយជាព្រលានយន្តហោះកម្រិត 4F ដែលមានលទ្ធភាពឲ្យយន្តហោះខ្នាតធំៗឆ្លងទ្វីបអាចចុះចតបាន។



លោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម ក្នុងពេលដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានសាងសង់អាកាសយានដ្ឋានតេជោតាខ្មៅបានអះអាងថា គម្រោងសាងសង់ទាំងមូលសម្រេចបានជាង ៥១%។


អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ សាងសង់នៅលើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះ នឹងប្រើប្រាស់ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈវិសាលភាពព្រលានថ្មីមានភាពធំទូលាយអាចកម្រិតយន្តហោះធំៗចុះចតបាន។
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដំណើរការសាងសង់ដោយចាយទុនវិនិយោគជិត ២ ពាន់លានដុល្លារ។ ដំណាក់កាលទី ១ គ្រោងបញ្ចប់នៅឆ្នាំ២០២៤ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥។
ទាក់ទងគម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោក្រុងតាខ្មៅ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាលថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ របស់រដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃ ៣០ មីនា ២០២៣ ថា ក្នុងគម្រោងក៏នឹងមានការសាងសង់ផ្លូវតភ្ជាប់ទៅព្រលានយន្តហោះថ្មីនេះដែរ។
បើតាមអភិបាលរងខេត្ត និងក៏ជាអ្នកនាំពាក្យសាលាខេត្តកណ្តាលផងនោះបានបញ្ជាក់ថា ផ្លូវថ្មីមួយខ្សែនេះមានទទឹង ៦០ ម៉ែត្រនិងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន កាត់ផ្លូវជាតិលេខ ២ ឆ្ពោះត្រង់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅតែម្តងដែលបច្ចុប្បន្នសម្រេចបានជាង ៣៥ ភាគរយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?