ជីវិតកម្សាន្ដ
តារាស្រីហុងកុង ប្រើកាបូបដាក់ឆ្កែចិញ្ចឹម សុទ្ធតែ Birkin
តារាស្រីហុងកុង Rain Li បានបង្ហោះរូបជាមួយឆ្កែចិញ្ចឹមរបស់នាងឈ្មោះ Creamy ដាក់នៅក្នុងកាបូប Birkin ធ្វើឲ្យមហាជនស្រឡាំងកាំង ។
កាបូប Birkin ជាកាបូបម៉ាក Hermès ដែលមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារ ហើយមិនមែនគ្រប់គ្នាអាចកាន់លុយទៅទិញវាបានទេ ។
សម្រាប់កាបូប Birkin នីមួយៗត្រូវចំណាយប្រាក់ និងរយៈពេលរាប់ឆ្នាំទើបហាងលក់ឲ្យ។ ចំពោះកាបូបដែលតារាស្រីវ័យ ៣៩ ឆ្នាំខាងលើប្រើដាក់ឆ្កែ មានតម្លៃដល់ទៅ ៧០ ០០០ ដុល្លារឯណោះ ។ វាជា Birkin Shadow ដែលបានចេញតាំងពីឆ្នាំ ២០០៩ ដោយលោក Jean-Paul Gaultier ។
យ៉ាងណាមិញ នេះមិនមែនជាកាបូប Hermès តែមួយរបស់ Rain Li ទេ ។ នាងមានកាបូប Hermès ជាច្រើនទៀតដូចជា black Hermès Birkin, Hermès Kelly Pochette, Hermès Kelly Danse និង Hermès Quelle Idole bag ដែលសរុបជាទឹកប្រាក់រាប់លានដុល្លារ ។
គ្មានអ្វីគួរឲ្យចម្លែកចិត្តទេ ព្រោះ Li ជាសេដ្ឋីមានទ្រព្យសម្បត្តិជាង ២៥ លានដុល្លារ ដែលបានមកពីការវិនិយោគអចលនទ្រព្យ ៕
ប្រែសម្រួល៖ វារី
ប្រភព៖ 8days
ចុចអាន៖ តារាស្រីតំណាងឲ្យកាបូប Birkin ទទួលមរណភាពនៅវ័យ ៧៦ ឆ្នាំ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍