កីឡា
ផល សោភ័ណ្ឌ ក្លាយជាប៉ូលិសតាមក្តីស្រមៃរបស់ខ្លួន
កីឡាករប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ បានចូលក្របខណ្ឌរដ្ឋជាប៉ូលិសនៅក្រសួងមហាផ្ទៃតាមបំណងប្រាថ្នាច្រើនឆ្នាំមកហើយ បន្ទាប់ពីរូបគេបានខិតខំប្រឹងប្រែងក្នុងអាជីពប្រដាល់អស់រយៈពេលប្រមាណ១០ឆ្នាំកន្លងមក។
ផល សោភ័ណ្ឌ បានចាត់ទុកការទទួលបានក្របខណ្ឌរដ្ឋជាប៉ូលិសនៅក្រសួងមហាផ្ទៃនេះគឺជាក្តីស្រមៃក្លាយជាការពិត។
កីឡាកររបស់ក្លិបតាឡីដំរីមានរិទ្ធបាននិយាយថា ៖«ក្តីស្រមៃខ្ញុំច្រើនឆ្នាំបានក្លាយជាការពិត។ អរគុណកីឡាប្រដាល់ អរគុណដល់ ក្លិបប្រដាល់តាឡីដំរីមានរឹទ្ធធ្វើឲ្យខ្ញុំមានថ្ងៃនេះ.! ជាពិសេសអរគុណអ្នកគាំទ្ររបស់ខ្ញុំ»។
ផល សោភ័ណ្ឌ ដែលជាអតីតកីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាជាអ្នកលេងគុនខ្មែរមួយរូបដែលរក្សាសមត្ថភាពបានល្អយូរអង្វែង។ រហូតដល់ ឆ្នាំ២០២៣នេះរូបគេកំពុងគ្រប់គ្រងខ្សែក្រវាត់៥គ្រឿងគឺខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC, ខ្សែក្រវាត់អន្តរជាតិខារ៉ាបាវ២គ្រឿង, ខ្សែក្រវាត់ស្រាបៀរកម្ពុជា និងថ្មីបំផុតខ្សែក្រវាត់គ្រុឌអន្តរជាតិ។
បច្ចុប្បន្ននេះ មានកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងជាច្រើនរូបទទួលបានក្របខណ្ឌរដ្ឋក្លាយជាប៉ូលិស និងទាហានតាមរយៈអាជីពប្រដាល់។ នេះជាផ្នែកមួយដ៏សំខាន់ដែលជួយឲ្យពួកគេទទួលបានចំណូលសម្រាប់ចិញ្ចឹមគ្រួសារនៅពេលឡើងប្រកួតលែងកើត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម៦ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល