ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី នឹងលើកយកបញ្ហាចាក់ស្រេះចំនួន ៣ មកដោះស្រាយ
មេដឹកនាំអាស៊ានដែលដឹកនាំដោយលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo នឹងជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤៣ ជាមួយនឹងការឡោមព័ទ្ធដោយបញ្ហាចាក់ស្រេះចំពោះមុខ និងមិនទាន់មានដំណោះស្រាយចំនួន ៣ ដូចជា ជម្លោះស៊ីវិលដ៏រ៉ាំរ៉ៃរបស់ប្រទេសមីយ៉ាន់ម៉ា ការផ្ទុះជម្លោះជាថ្មីនៅសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងដ៏យូរអង្វែងរវាងចិន និងសហរដ្ឋអាមេរិក ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi ក៏បានទទួលស្គាល់ដែរថា បច្ចុប្បន្នប្លុកមួយនេះកំពុងប្រឈមមុខស្ថានភាពដ៏លំបាកជាច្រើននៅក្នុងតំបន់ ប៉ុន្តែទោះជាយ៉ាងណា យើងគួរតែយកឈ្នះ ជាពិសេសវិបត្តិមីយ៉ាន់ម៉ានេះតែម្ដង ។
លោកស្រី Retno បានលើកឡើងទៀតថា កិច្ចព្រមព្រៀងឯកច្ឆ័ន្ទ ៥ ចំណុចដែលបង្កើតដោយមេដឹកនាំអាស៊ានកាលពីឆ្នាំ ២០២១ នៅតែជាឯកសារយោងដែលមានសក្ដានុពលដើម្បីជួយនាំប្រទេសមីយ៉ាន់ម៉ាត្រឡប់ទៅរកភាពប្រក្រតីវិញ ។

ស្របពេលជាមួយគ្នានេះ ក្នុងកិច្ចប្រជុំដែលនឹងចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា មេដឹកនាំអាស៊ានក៏នឹងជួបសមភាគីអាស៊ី និងលោកខាងលិច ជាពិសេសនឹងមានការរៀបចំទ្រង់ទ្រាយធំនៃកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងចិន ស្តីពីពាណិជ្ជកម្មសេរី ការប្រែប្រួលអាកាសធាតុ និងសន្តិសុខពិភពលោកជាដើម ។
ទោះយ៉ាងណា លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកមិនបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅប្រទេសឥណ្ឌូណេស៊ីនោះទេ ដោយបញ្ជូនអនុប្រធានាធិបតីលោកស្រី Kamala Harris មកចូលរួមជំនួស ខណៈដែលប្រទេសចិនវិញនឹងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រី Li Qiang ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីនឹងដាក់ពង្រាយប៉ូលិស និងកងកម្លាំងប្រដាប់អាវុធជាតិយ៉ាងហោចណាស់ ២០,០០០ នាក់ដើម្បីប្រុងជើងការ ក៏ដូចជារក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំផ្សេងៗក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងមានការចូលរួមពីមេដឹកនាំ និងគណៈប្រតិភូមកពី ២១ ប្រទេស និងអង្គការអន្តរជាតិចំនួន ៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ ABC

-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?