ព័ត៌មានអន្ដរជាតិ
Update ៖ លោក សេតថា នឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូណេស៊ី ឡើយ
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី សេតថា ថាវីស៊ីន បានសម្រេចនឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះនោះទេ ហើយគណៈប្រតិភូថៃនឹងដឹកនាំដោយលោក Sarun Charoensuwan លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេស ។
មេដឹកនាំអាស៊ានដែលដឹកនាំដោយលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo នឹងជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤៣ ជាមួយនឹងការឡោមព័ទ្ធដោយបញ្ហាចាក់ស្រេះចំពោះមុខ និងមិនទាន់មានដំណោះស្រាយចំនួន ៣ ដូចជា ជម្លោះស៊ីវិលដ៏រ៉ាំរ៉ៃរបស់ប្រទេសមីយ៉ាន់ម៉ា ការផ្ទុះជម្លោះជាថ្មីនៅសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងដ៏យូរអង្វែងរវាងចិន និងសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នឹងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហើយនឹងមានការចូលរួមពីមេដឹកនាំ និងគណៈប្រតិភូមកពី ២១ ប្រទេស និងអង្គការអន្តរជាតិចំនួន ៩ ជាពិសេសគឺអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ក៏នឹងមានវត្តមានផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបព្រះមហាក្សត្រ ថៃ សម្រេចព្រះទ័យបន្ថូរបន្ថយទោសលោក ថាក់ស៊ីន?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ