Connect with us

អាជីព

មុនបានជោគជ័យ សហគ្រិនភាគច្រើន​ មានកំហុស​ធំៗ​៥នេះ

បានផុស

នៅ

​ក្រោយពេល​មាន​ពិសោធន៍​ជាច្រើន​ឆ្នាំ​នៅក្នុង​អាជីវកម្ម ច្រើន​ដំណាក់កាល ជា​លទ្ធផល​សហគ្រិន​ជាច្រើន​បានដឹង​ដោយផ្ទាល់​នូវ​អ្វីដែល​ត្រូវធ្វើ – និង​អ្វីដែល​មិនត្រូវ​ធ្វើ ចំណែក​កំហុសឆ្គង​ខាងក្រោម​ភាគច្រើន​ពួកគេ​សារភាពថា ធ្លាប់បាន​ឆ្លងកាត់ ហើយ​ថែមទាំង​បាន​បរាជ័យ​ព្រោះ​វា​ពិតមែន​។​

១ កុំ​គិតថា យើង​គឺជា​អ្នក​ដំបូង​ក្នុង​ទីផ្សារ​ដែល​នឹកឃើញ​ផ្តល់​សេវា​កម្មនេះ​

​ប្រហែលជា​គិតថា​នេះ​ជា​អត្ថប្រយោជន៍​ដ៏​ធំ​មួយ ប៉ុន្តែ ជាធម្មតា​ការឈាន​មុខ​គេ​លើ​ទីផ្សារ​មានន័យថា យើង​កំពុងតែ​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ​ទាំងអស់​ព្រោះ​ដើរទៅ​រក​ទី​ដែល​មិនទាន់មាន​គេ​កាប់ឆ្ការ​។ យើង​នឹង​ចំណាយពេល​ច្រើន​ក្នុងការ​អប់រំ បញ្ចុះបញ្ចូល​អតិថិជន ដែល​និយាយ​មិន​ចង់​ចំណាយ​ជាមួយ​សេវាកម្ម​ថ្លៃ​។ យើង​ត្រូវមាន​លទ្ធភាព​ទាញ មនុស្ស​ជាច្រើន​ឱ្យមក​ចូលចិត្ត​ប្រើ​សេវាកម្ម​យើង ដូច្នេះ​គំនិត​រកស៊ី​មិនអាច​អ​រូ​ប៉ី​ទេ ត្រូវ​ប្រាកដថា​យើង​ដឹង​ពី​របៀប​ដែល​នឹង​អាច​ដោះស្រាយ ពេល​អាជីវ​កម្មនេះ​ត្រូវ​រង​ការទិតៀន ឬ​ចម្លង​ទៅរក​ស៊ី​បន្ត​ដោយ​អ្នក​ផ្សេងទៀត​ពេល​យើង​បាន​ជោគជ័យ​។​

២ កុំ​គិតថា​យើង​គ្មាន​ការប្រកួតប្រជែង​ខ្លាំង​

​ការគិត​មើលស្រាល​នេះ ជា​កំហុស​ដែល​កំពុង​កើតមានឡើង​យ៉ាង​ទូទៅ ដោយ​ហេតុផល​ប្រសិនជា​គំនិតល្អ មុខរបរ​ល្អ​និង​សេវាកម្ម​ល្អ អ្នកណា​ក៏​នឹង​ជំ​នៈ​មក​ធ្វើ​ដែរ​មិនមែន​ឯកសិទ្ធិ​របស់​យើង​ទេ​។ គួរ​មាន​ផែន​ការលក់​រឹងមាំ​មួយ ដែល​ពន្យល់​ពី​របៀប​ដែល​យើង​ខ្លួនឯង​អាចបង្កើត​អតិថិជន​ថ្មីៗ​ជានិច្ច​នឹង​ចងចិត្ត​អតិថិជន​ចាស់ ជាការ​ដែល​គ្មាន​គូប្រជែង​ណា​អាចមក​ដណ្តើម​ទៅបាន​ងាយៗ​ឡើយ​។​

​ក្នុងនាម​ជា​សហគ្រិន ត្រូវ​ទទួលស្គាល់ថា មុខរបរ​ដែល​បង្កើត​ឡើងកាន់​តែ​ធំ​បញ្ហា​មកឱ្យ​ដោះស្រាយ​កាន់តែច្រើន​ទៅតាម​នោះ​ទាំងអស់ គិត​ចាប់តាំងពី​វិនិយោគិន​ដៃគូ អាជ្ញាធរ បុគ្គលិក អតិថិជន គូប្រជែង​។​ល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ កុំ​គិតថា​យើង​កំពុង​ធ្វើ​អ្វីៗ​បានល្អ​លើសគេ​

​សហគ្រិន​តែង​គិតថា​អ្វីដែល​មុខ​ជំនួញ​ទៅមុខ​បាន​យ៉ាង​អស្ចារ្យ​គឺ​អ្វីដែល​អ្នកផ្សេង​ពិបាកធ្វើ​តាម​ដូច តែ​តាមពិត អ្នកជំនាញ​សេដ្ឋកិច្ច​និង​សហគ្រិនភាព Cristina Farrn​នៅ​សាកលវិទ្យាល័យ​Harwad លើកឡើងថា អ្វីដែល​អ​ស្ចា​រ្ស​ពុំមែន​ភាព​ឯកោ​ម្នាក់ឯង​ទេ​ប៉ុន្តែ​គួរតែ​ជា​សង្វាក់​ជាមួយ​គេឯង ដែល​នឹង​ជោគជ័យ​។ មានន័យថា​យើង​មាន​ជោគជ័យ​ជាមួយ​គេឯង​ហើយ​ផ្សំគ្នា​ជាមួយ​គេឯង​ដែរ​។ លោកស្រី​ថា​«​មនុស្ស​ភាគច្រើន​ពួកគេ​មិនដឹង​អំពី​សហប្រតិបត្តិការ​ទេ​។ ផ្ទុយទៅវិញ ប្រសិន​សត្រូវ​ប្រមូលផ្តុំ​គ្នា​មក​ដណ្តើម​អតិថិជន​យើង តាមរយៈ​ការ​រួមគ្នា​បញ្ចុះតម្លៃ​ជា​ប្រព័ន្ធ យើង​នឹងមាន​បញ្ហា​! ក្រុមហ៊ុន​ដែល​ធ្វើបាន​ល្អ​មិន​ខ្លាំង​ដូច​ធ្វើ​បានល្អ​ជាមួយគ្នា​ទេ​។​បើ​ចេញទៅ​ស្វែងរក​ដៃគូ​វិនិយោគ​ហើយ​យើង​អួតថា​ពូកែ​អ្វី​គ្រប់យ៉ាង ពួកគេ​នឹង​ស្មាន​បាន​ថា យើង​នេះ​ពិតជា​មិនទាន់​យល់​ពី​ដូចម្តេច​ហៅថា​ជំនួញ​នៅឡើយ​!»

៤ កុំ​ចេះ​គ្រប់​រឿង​តែ​មិន​ច្បាស់​

​យើង​កំពុង​រស់នៅក្នុង​ពិភពលោក​មួយ​ដែលមាន​ការជំរុញ​ខ្លាំង​ផ្នែក​ទំនាក់ទំនង​និង​បណ្តាញ​។ នៅពេល​យើង​ព្យាយាម​សាងសង់​ទីផ្សារ​និង​ប្រេន សម្រាប់​មនុស្ស​គ្រប់គ្នា​យើង​ត្រូវ​ភ្ជាប់​ទំនាក់ទំនង​រក​ដៃគូ​ប្រកបដោយ​សក្តានុពល មកជួយ​គ្នា​ជោគជ័យ​តំណាលគ្នា ហើយ​មុនពេល​ជួប​ជាមួយ​ពួកគេ​សូម​ដឹង​ពី​ចំណុចខ្លាំង​បំផុត​របស់​យើង​និង​ចំណុច​ដែល​ខ្សោយ​ខ្វះខាត​ត្រូវការ​គេ​មក​បំពេញ រឿង​ណាមួយ​ដែល​យើង​អាច​ធ្វើបាន​ប្រសើរ​ជាង​អ្នក​ដទៃទៀត​ក្នុង​វិស័យ​ដដែល​នេះ និង​ដែល​វិស័យនេះ​មិនទាន់មាន ការយល់ដឹង​ចំណុច​ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​ដែល​សហគ្រិន​ជោគជ័យ​បាន​រហ័ស​។ ចូរ​ផ្តោតលើ​រង្វង់​តូច​សិន​រហូតដល់​ស្ទាត់ជំនាញ​។ សហគ្រិន​ជាច្រើន​រមែង​គិតថា​ពួកគេ​ត្រូវ​ការធ្វើជា​អ្នកជំនាញ​អ្វី​គ្រប់យ៉ាង មិន​ថា ទីផ្សារ ទំនាក់ទំនង លក់​ឬ​ផលិត ហើយ​ព្យាយាម​ឆ្លើយ​គ្រប់​សំណួរ​ដែល​អ្នកកាសែត​សួរ​ដោយនិយាយ​ទ្រឹស្តី​និង​ភាព​អរូប​យ៉ាង​ល្អ ទាំង​ដែល​ពួកគេ​មិនមាន​តម្រុយ​អ្វី​អំណះអំណាង​លើ​ដែល​ខ្លួន​កំពុងនិយាយ​ផង​។ ប្រសិនបើ​យើង​ចេះ​អ្វីមួយ​ច្បាស់​ហើយ​កំពុង​វិនិយោគ​លើ​វា​នោះ នៅក្នុង​រង្វង់​នោះ អួតអាង​លើ​ជំនាញ​នោះ​តាមរយៈ​សកម្មភាព​ឱ្យចេញ​ជា​រូបរាង​សិន ច្បាស់​ណាស់ អ្នកជា​សហគ្រិន​ពិតប្រាកដ​។​

៥ កុំ​គិតថា​អ្នកជំនាញ​របស់​យើង​មិន​ចាកចេញ​

​របៀប​ពឹងផ្អែក​ណា​ដែល​ផ្តេកផ្តួល​លើ​មនុស្ស​តែ​ម្នាក់​ឬ​ពីរ តែងតែមាន​បញ្ហា​នៅពេល​បុគ្គល​នោះ​ចាកចេញ​។ អាជីវកម្ម​ទាំងអស់ ត្រូវការ​បណ្តុះបណ្តាល​បុគ្គលិក​ល្អ និង​បន្ត​ជំនាន់ មិនមែន​យក​បងប្អូន​មក​ធ្វើ​ទាំង​គេ​នោះ​គ្មាន​សមត្ថភាព​ព្រោះ​ខ្លាច​បណ្តុះបណ្តាល​មិនមែន​អ្នក​ដែល​មិនមែន​ញាតិ​ពួកគេ​នឹង​ចាកចេញ​នោះទេ​។​

​ចូរ​បង្កើតជា​ប្រព័ន្ធ​ធនធានមនុស្ស Dynamic​ដ៏​រឹងមាំ​មួយ​ដែល មាន​មនុស្ស​បន្តវេន​ជានិច្ច​ពីមួយ​ជំនាន់​ហើយ​មួយ​ជំនាន់​ទៀត ចំណែក​អ្នក​ដែលជា​មេដឹកនាំ​មាន​តួនាទី​បង្រៀន​និង​បណ្តុះបណ្តាល​មនុស្ស​ជំនាន់​ក្រោយ​។​

ដោយ ៖ ​សុភា​

​ប្រភព ៖ startupbeat​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម