ព័ត៌មានជាតិ
ស្ពានឈើតភ្ជាប់ទៅវត្តប្រាសាទតេជៈជាទីតាំងប្រវត្តិសាស្ត្រត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់
ស្ពានឈើក្បាលបេតុងតភ្ជាប់ចូលទៅកាន់វត្តប្រាសាទតេជៈ ដែលជាទីតាំងប្រវត្តិសាស្ត្រ និងជាតម្រូវការរបស់ប្រជាពលរដ្ឋត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីជាភាពលោកស្វាយ សំអ៊ាងអភិបាលខេត្តស្ទឹងត្រែង ដែលមានទីតាំងនៅភូមិអន្លង់ជ្រៃ ឃុំអូរ៉ៃ ស្រុកថាឡាបរិវត្តិខេត្តស្ទឹងត្រែង។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍នៅក្នុងពិធីសម្ពោធស្ពានថា ថ្នាក់ដឹកនាំ ឃុំសង្កាត់ ក្រុងស្រុកនិងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវបង្កើនសកម្មភាពបំពេញភារកិច្ចរបស់ខ្លួនបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យតបទៅនិងទិសដៅសំខាន់បំផុត របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺយកប្រជាពលរដ្ឋជាធំ។
លោកអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ភារកិច្ចទាំងនេះអាជ្ញាធរ និងក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវចុះពិនិត្យមើលអ្វីដែលជាវិស័យបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលបងប្អូនបានសំណូមពរឡើងហើយ មិនទាន់ដោះស្រាយ ត្រូវពន្លឿនធ្វើឱ្យបានឆាប់។ ដូចជាផ្លូវ ស្ពាន មានតម្រូវការច្រើន យើងត្រូវតែរួមគ្នាដោះស្រាយបន្តបន្ទាប់ ដើម្បីតាក់បន្ថយភាពលំបាកដែលប្រជាពលរដ្ឋដែលកំពុងជួបប្រទះ។
លោកបន្តថា ឧបមាថាឥឡូវគាត់មានផ្លូវលំបាក ហើយស្ពានក៍បាក់ទៀត បើយើងមិនដោះស្រាយអានិង ជាអាទិភាពទេ វាធ្វើឱ្យប្រជាពលរដ្ឋប្រឈមនិងការធ្វើដំណើរចេញចូល មិនថាយប់មិនថាថ្ងៃទេ នេះជាបញ្ហាដែលយើងត្រូវរួមគ្នាដោះស្រាយជាបន្ទាន់ដើម្បីកុំឱ្យប្រឈម និងបង្កផលលំបាក់ដល់ប្រជាពលរដ្ឋ។
លោកសនសារឿន អភិបាលស្រុកថាឡាបរិវ៉ាត់បានទទួលយកការដាស់តឿននេះព្រោះនៅមូលដ្ឋានពេលមានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅ មានជីវភាពរីកចម្រើនធូរធារ និងសប្បាយរីករាយ។
លោកបន្តថា៖ក្នុងទិសដៅ របស់អាជ្ញាធរស្រុក និងសហការជាមួយមន្ត្រីជំនាញសាងសង់ស្ពានដែកបេឡេចំនួន៣បន្ថែមទៀត នៅតាមបណ្តាយផ្លូវ ចាប់ពីស្ពានមេគង្គទៅឃុំសៀមបូកដែលទទួលបានការគាំទ្រពីឯកឧត្តមអភិបាលខេត្ត នៅដើមឆ្នាំ២០២៤ខាងមុខនេះ។
លោកញែមភីនប្រជាពលរដ្ឋនៅភូមិឃុំអូររៃបានសាទរជាមួយយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ព្រោះពេលមានផ្លូវស្ពានល្អ ប្រជាជនយើងស្រួលធ្វើចរាចរណ៍ទៅមក ហើយផលកសិកម្ម ក៏មានឈ្មួញមកទិញដល់មូលដ្ឋាន និងមានតម្លៃទីផ្សារល្អ។
សូមបញ្ចាក់ថា៖សមិទ្ធផលសម្ពោធដាក់ឱ្យប្រើប្រាស់នៅរសៀលថ្ងៃទី៣កញ្ញា មានផ្លូវប្រវែង ១.២០០ ម៉ែត្រ និងស្ពានឆ្លងអូរទន្លា ប្រវែង៣៣ម៉ែត្រ ទទឹងជិត៤ម៉ែត្ត ដែលព្រះសង្ឃ និងប្រជាសហគមន៍បានសាងសង់ឡើងសម្រាប់ចូលទៅកាន់វត្តប្រាសាទតេជៈ ជាទីតាំងប្រវត្តិសាស្ត្រ និងបានបងប្អូនប្រជាពលរដ្ឋយើងនៅតំបន់នេះទៅធ្វើស្រែចម្ការបានងាយស្រួលផងដែរ៕
អត្ថបទ៖ ងិនលីម
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់