នយោបាយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ អាស៊ានត្រូវដើរតួនាទីសំខាន់ ថែរក្សាសន្តិភាព និងរួមគ្នាដោះស្រាយបញ្ហាមីយ៉ាន់ម៉ា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ប្រាប់អគ្គលេខាធិការអាស៊ានថា អាស៊ាន ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សា សន្ដិភាព ស្ថិរភាព ហើយក៏ជាកិច្ចដ៏សំខាន់ដោះស្រាយបញ្ហាផ្ទៃក្នុង របស់សមាជិកអាស៊ាន ដែលត្រូវតែខិតខំរកដំណោះស្រាយរួមគ្នា ជាពិសេស លើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក កៅ គឹម ហ៊ួន អគ្គលេខាធិការអាស៊ាន ចូលជួបសម្ដែងការគួរសម នាថ្ងៃទី០៤ ខែកញ្ញា ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

សម្ដេចធិបតី បានគូសបញ្ជាក់បន្តថា អាស៊ានដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូនប្រជាជនមីយ៉ាន់ម៉ា។ សម្ដេចធិបតី ក៏បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បងអាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការសម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាពដែលជាមូលដ្ឋានសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច។ សម្ដេចធិបតី មានប្រសាសន៍បន្តថា លោកអគ្គលេខាធិការអាស៊ានយល់ច្បាស់ណាស់អំពីតម្លៃ នៃសន្ដិភាព ហើយប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានទាំងមូល ។

ជាពិសេស សម្ដេចធិបតី ក៏បានគាំទ្រចក្ខុវិស័យអាស៊ាន ២០៤៥ ហើយចាត់ទុកថា ការមានចក្ខុវិស័យសម្រាប់រយ:ពេលវែង តែត្រូវមានការអនុវត្តចែកជាដំណាក់កាល៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?